ខេត្តព្រះសីហនុបង្កើតមន្ទីរពិសោធន៍តេស្តសំណាករកវីរុសកូវីដ១៩
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តព្រះសីហនុនឹងក្លាយជាកន្លែងទី៤ក្នុងប្រទេសកម្ពុជាដែលនឹងមានមន្ទីរពិសោធន៍តេស្តសំណាករកវីរុស កូវីដ១៩។ សេចក្តីរាយការណ៍បានឲ្យដឹងថាប្រទេសចិនបានផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសសម្រាប់រៀបចំមន្ទីរ ពិសោធន៍តេស្ដសំណាកនោះដែលកំពុងរៀបចំធ្វើនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងសំណង់មន្ទីរពិសោធន៍នោះ គ្រោងនឹងបញ្ចប់មុនចុងខែមីនាឆ្នាំ២០២១។ រដ្ឋបាលខេត្តបានជួនដំណឹងថាភាគីចិន ថែមទាំងនឹងជួយលើការ បណ្តុះបណ្តាលសមត្ថភាពជូនដល់បុគ្គលិកថែមទៀត។ មន្ទីរពិសោធន៍ក្នុងខេត្តព្រះសីហនុ ក្រោយការបញ្ចប់ សាងសង់ នឹងអាចមានសមត្ថភាពអាចធ្វើតេស្តពិនិត្យបាន១ពាន់សំណាកក្នុងមួយថ្ងៃ។ បច្ចុប្បន្នកម្ពុជា ទើបតែ មានមន្ទីរតេស្តរកជំងឺវីរុសកូវីដ-១៩តែ៣ប៉ុណ្ណោះ គឺវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ, វិទ្យាស្ថានសុខភាពសា ធារណៈ ក្រសួងសុខាភិបាល និងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។