រដ្ឋាភិបាលចំណាយប្រាក់ជួយអ្នកក្រីក្រដោយសារកូវីដអស់ចំនួនជា២៣០លានដុល្លារ
អត្ថបទដោយ៖
Kien Sereyvuth
ការចំណាយថវិការដ្ឋក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវគេរាយការណ៍ថា បានអស់ចំនួន ចំនួន៩២២ប៊ីលាននិង៣១៥លាន ៨៤ម៉ឺន ពាន់រៀល ដែលស្មើនឹង២៣០លាន៥៨ម៉ឺនដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។ របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី២៥ ខែកុម្ភៈ នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រ១ និងក្រ២) ដែលទទួលបានការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនេះ មានចំនួន ៦៨ម៉ឺន ៨ពាន់៥៣៩គ្រួសារ ។ គួរបញ្ជាក់ថារាជរដ្ឋាភិបាលបានអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រី ក្រ និងងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចំនួន៤ជុំ និងមាន៨លើករួចមកហើយ៕