ផ្ទុះ កំប៉ុង ហ្គាស ចង្រ្កានគោឡើងភ្នំ បណ្ដាលឲ្យភ្ញៀវរបួសធ្ងន់ស្រាល២នាក់នៅក្នុង ហាង “ពិភពសាច់អាំង១៦៨ សាខាទួលទំពូង”
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ ៖ មានករណីផ្ទុះ កំប៉ុង ហ្គាស ចង្រ្កានគោឡើងភ្នំ បណ្ដាលឲ្យប្ដីប្រពន្ធ២នាក់ជាភ្ញៀវរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង០៨:៣០នាទី យប់ ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ នៅក្នុង ហាង “ពិភពសាច់អាំង១៦៨ សាខាទួលទំពូង” ជាប់ផ្លូវ ១៦៣ កែងផ្លូវ ៤៥៦ ស្ថិតក្នុងសង្កាត់ ទួល ទំពូង ទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកេីតហេតុ ប្ដីប្រពន្ធ២នាក់ខាងលេីបានចូលហាងយីហោខាងលេីនិងកម្មង់ម្ហូបគោឡេីងភ្នំ ។ មួយសន្ទុះក្រោយមកស្រាប់តែផ្ទុះកំប៉ុងហ្គាសធ្វេីឲ្យរបួសទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានបញ្ជូនតាមកង់បីឥណ្ឌាទៅមន្ទីរពេទ្យភ្លាមៗ ។
ក្នុងករណីនេះ ការងារទូរទស្សន៍អប្សរាយេីងខ្ញុំមិនអាចសុំការបំភ្លឺពីម្ចាស់ហាង “ពិភពសាច់អាំង១៦៨ សាខាទួលទំពូង” បាននោះទេ ៕ ដោយ៖ ភារ៉ា និងប៊ុនធី
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕