អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៣លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥១ម៉ឺននាក់ និងជាសះស្បើយ៨៩លាន១២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៣លាន៥៤ម៉ឺន៤ពាន់៣០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥១ម៉ឺន៩ពាន់២៥៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៩លាន១២ម៉ឺន៨ពាន់៩៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៥ម៉ឺន២ពាន់២៦២នាក់ ស្លាប់ចំនួន៥២ម៉ឺន៧៨៥នាក់ និងជាសះស្បើយចំនួន១៩លាន៤៣ម៉ឺន៥ពាន់៤៥៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៦ម៉ឺន៣ពាន់៣៨នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៨៦១នាក់ និងជាសះស្បើយ១០លាន៧៤ម៉ឺន៨ពាន់៧៥៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៣៩ម៉ឺន៣ពាន់៨៨៦នាក់ ស្លាប់២៥ម៉ឺន១ពាន់៦៦១នាក់ និងជាសះស្បើយ៩លាន៣២ម៉ឺន៣ពាន់៦៩៦នាក់ ៕ ប្រភព៖ worldometers