អភិបាលរាជធានីភ្នំពេញ និងអភិបាលរងទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើកទី២ ជាមួយនឹងសុខភាពរឹងមាំ មិនមានបញ្ហាអ្វីទេ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧត្តម ហួត ហៃនិងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បី ចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) លើកទី២ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន ជាលើកទី២ ហើយ។

គួរបញ្ជាក់ថា ៖កាលពីថ្ងៃទី១០កុម្ភៈកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង ឯកឧត្តមហ៊ុនម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិតកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧត្តម ហួត ហៃនិងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងឥស្សរជនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល ហើយបើគិតមកដល់ពេលនេះ ឯកឧត្តម ឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ-១៩ មានរយៈពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩មិនបានធ្វើឲ្យឯឧមានបញ្ហាអ្វីនោះទេ ឯឧ បានហាត់ប្រាណជាធម្មតា បំពេញការងារបានរាល់ថ្ងៃ ។ ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឯឧ អភិបាលរាជធានីភ្នំពេញបានប្រចាំការ នៅទីបញ្ជាករស្រាល គណៈបញ្ជាការរដ្ឋបាលភ្នំពេញ ដើម្បីដោះបញ្ហាបន្ទាន់ៗ កូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១យប់ រហូតជិតភ្លឺ១សប្តាហ៍ហើយ តែសុខភាពឯឧ នៅរឹងមាំដដែល មិនមានអ្វីប្រែប្រួលនោះទេ។

គួរបញ្ជាក់ទៀតថា ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥កុម្ភៈកន្លងមកនេះ ឯកឧត្តម ឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនារបស់ជនអគតិមួយចំនួនជុំវិញចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិននេះ ។ពួកគេគ្មានបំណងល្អជាមួយយើងទេ ពួកគេមានតែគំនិតចង់បំភ្លេចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។

សម្ដេចតេជោហ៊ុន សែនគ្មានហេតុផលណាមួយដែលត្រូវបំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ ។ សម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ តែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត ។ សម្ដេចបានគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយដែលសម្ដេចចង់បំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner