រដ្ឋបាលខេត្តព្រះសីហនុបិទទ្វារកាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែកុម្ភៈ នេះ បានធ្វើការផ្អាកកាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង ជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការចត្តាឡីស័ក និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។ លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញបុរសជនជាតិចិនម្នាក់ឈ្មោះ HANG GANG អាយុ ៣៩ ឆ្នាំ បានមកកម្សាន្តនៅទីនេះ មានវិជ្ជមានកូវីដ១៩។ កាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង មានទីតាំងនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មន្រ្តីសុខាភិបាននឹងបន្តចុះយកសំណាកពីភ្ញៀវ ដែលចូលមកកម្សាន្ត និងបុគ្គលិកនៅក្នុងសណ្ដាគារនេះ ដើម្បីរកវីរុសកូវីដ១៩ជាបន្តទៀតុ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner