រថយន្តហ៊ីយ៉ាន់ដាយស្តារិចបុករថយន្តដឹកសំរាមខ្ទេចមួយកំណាត់មុខ នៅស្តុបណតប្រីត

នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងបើកបរដោយបុរសជនជាតិខ្មែរម្នាក់រួមដំណើរនឹងប្រុសស្រីជនជាតិចិនមួយក្រុមទៀតបោះមួយលឿនដូចហោះជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីពីចំហៀងបណ្ដាលឲ្យខ្ទេចផ្នែកខាងមុខសំណាងល្អអ្នកបើកបរងរបួសបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីយប់ថ្ងៃទី ២៧ខែកុម្ភៈឆ្នាំ ២០២១ នៅត្រង់ចំណុចស្តុបព៊ណតប្រីតតាមបណ្ដោយផ្លូវណតប្រីតកែងនឹងផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយស្តារិចពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-5361បើកដោយបុរសជនជាតិខ្មែរម្នាក់រួមដំណើរនឹងជនជាតិចិនប្រុសស្រី៥ ទៅ៦ នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងក្បាលពណ៌បៃតងក៏គ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីរទិសដៅពីជើងទៅត្បូងពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តស្តារិចមួយកំណាត់មុខមើលលែងយល់ ចំណែករថយន្តដឹកសំរាមដាច់ប៉ុងកង់ចំកណ្ដាលខូចខាតយ៉ាងដំណំទៅមុខលែងរួច។សំណាងល្អអ្នកបើកបររថយន្តស្តារិចរងរបួសស្រាលរួចនាំគ្នាចុះពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner