រថយន្តកាមរីបាឡែនឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តកុតឺន័រពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តសណ្តោងទូកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ នៅចំនុចខាងជេីងក្រុមហ៊ុនសាបៀកម្ពុជា តាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3F 2025 បេីកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AB 0187 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវបត់ទៅក្រោយវិញក៏ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតស្ទេីទាំងស្រុងសំណាងមិនមានមនុស្សរងរបួស ។

ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីហេតុនិងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner