ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ករណីក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន

កណ្តាល៖កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ។

សមត្ថកិច្ច បានបញ្ជូនក្រុមជនសង្ស័យ មកអយ្យការអមសាលាដំបូងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ខណៈពេលនេះ លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី កំពុងសាកសួរតាមនីតិវិធី ។

បទល្មើស នេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ព័ត៌មានលម្អិតបន្ថែម នឹងរាយការណ៍ នាពេលក្រោយទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner