លោក ឌី រ័ត្នខេមរុណ ផ្តល់របាំងមុខចំនួន ១០០ របាំងការពារមុខ ជូនកងកម្លាំងទាំង២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល និង ចែករបាំងមុខ ការពារ ទប់ទល់និង ការឆ្លងជំងឺជំង-១៩ ជូនដល់ កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន ១០០ របាំងមុខការពារ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំខណ្ឌ ប្រកបដោយសេចក្ដីនឹករលឹក និង លើកទឹកចិត្តកងកម្លាំង ទាំង២ប្រភេទ ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែរកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។

ទន្ទឹមនឹងនេះ លោកអភិបាលរង ខណ្ឌមានជ័យ បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៍ដូចជាទូទាំងសកលលោក ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner