រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវជាថ្មីកុំឲ្យពលរដ្ឋខ្មែរនិងជនបរទេសធ្វើការចល័តធ្វើដំណើពីតំបន់មួយទៅតំបន់មួយទៀត

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីអំពាវនាវកុំឲ្យពលរដ្ឋខ្មែរនិងជនបរទេស ដែលកំពុងរស់នៅក្នុងខេត្តនេះធ្វើការចល័តពីតំបន់មួយទៅតំបន់មួយទៀត។ យោងតាមសេចក្តីអំពាវលើកទី៤ បន្ទាប់ពីខេត្តព្រះសីហនុបានរកឃើញអ្នកឆ្លងកូវី១៩កើនឡើងដល់៣០នាក់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» រដ្ឋបាលខេត្តព្រះសីហនុបានស្នើឱ្យប្រជាពលរដ្ឋកុំទៅផ្សារទិញទំនិញញឹកញាប់ពេក អាចទៅផ្សារតែម្តងៗទិញទំនិញសម្រាប់ទុកប្រើប្រាស់ច្រើនថ្ងៃ ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំបន្តជួបជុំគ្នាច្រើនកុះករ និងយកចិត្តទុកដាក់អនុវត្តវិធានការពារឱ្យបានម៉ឹងម៉ាត់បំផុត លើ«វិធានការ៣ការពារ ៣ កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ទីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីអំពាវនាវជាបន្តបន្ទាប់ ហើយមានប្រជាពលរដ្ឋមួយចំនួនធំបានអនុវត្តវិធានការសុវត្ថិភាពការពារប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩ មានម្ចាស់អាជីវកម្មមួយចំនួនបានស្ម័គ្រចិត្តផ្អាកដំណើរការរបស់ខ្លួន រួមមានសណ្ឋាគារចំនួន១០កន្លែង កាស៊ីណូចំនួន៦ ទីតាំង រមណីដ្ឋាន ១កន្លែង ភោជនីយដ្ឋាន១កន្លែង និងទីតាំងគុជអាស៊ី១កន្លែង។ លើសពីនេះក៏មានការបិទសាលារៀនចំនួន២ ក្រុង និងស្រុក គឺនៅក្រុងព្រះសីហនុ និងនៅស្រុកស្ទឹងហាវ។ នៅក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន៤១១៩នាក់ដែលត្រូវបានធ្វើតេស្តគឺមានមនុស្សចំនួន៣០នាក់ត្រូវបានរកឃើញថា មានឆ្លងកូវីដ១៩ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner