កូវីដ​១​៩​៖​ រកឃើញ​ប្រទេស​ទី​២​ដែលទើបបាន​​​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​ ​CO​V​A​X ​​​ខណៈកម្ពុជាត្រៀមទទួលដែរ

កូ​ដ​ឌី​វ័រ​គឺជា​ប្រទេស​ទី​២​ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ពី​មជ្ឈមណ្ឌល​ ​CO​V​A​X (កូ​វ៉ា​ក់) ​របស់​អង្គការសុខភាព​ពិភពលោក​ ​ពោល​គឺ​បន្ទាប់ពី​ប្រទេស​ហ្គា​ណា​ ​ដោយ​ប្រទេស​ទំាំ​ង​ពីរ​នេះ​សុទ្ធតែ​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​។​

កូ​ដ​ឌី​វ័រ​ទទួល​បាន​​៥​០​ម៉ឺន​ ​៤​ពាន់​ដូ​ស​ ​ជា​វ៉ាក់សាំង​អង់គ្លេស​ ​Ox​ford​-​As​t​raZe​n​e​ca​ ​កាលពី​ចុង​ស​ប្តាហ៍ ​ហើយ​សរុប​ទាំង​ចំនួន​បញ្ជូន​ទៅ​ប្រទេស​ហ្គា​ណា​ដែរ​នោះ​​ វ៉ាក់សាំង​របស់​មជ្ឈមណ្ឌល​នេះ​បញ្ជូន​ទៅ​តំបន់​អាហ្វ្រិក​ ​មាន​ជាង​១​លាន​ដូ​ស​ហើយ​ ​ដោយហេតុថា​ ហ្គា​ណា​ ​ទើប​ទទួល​បាន​៦​០​ម៉ឺន​ដូ​ស​នៃ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​នេះ​ដែរ​។​

​បន្ទាប់ពី​កូ​ដ​ឌីវ័​រ​ ​និង​ហ្គា​ណា​ ​ពេលនេះ​ ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​ក៏​កំពុង​ត្រៀម​ដឹកជញ្ជូន​វ៉ាក់សាំង​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ​ក្នុង​នោះ​ ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​នេះ​ដែរ​ ​ជាង​៣​២​ម៉ឺន​ដូ​ស​ ​មកដល់​នា​ថ្ងៃ​ទី​២​ ​មីនា​ ​ស្អែកនេះ​ ​ហើយក៏​ជា​វ៉ាក់សាំង​អង់គ្លេស​ដែរ​ ​តែ​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner