អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា ចង់ល្បីនៅសង្វៀនក្រៅស្រុកបន្ថែមទៀត ដើម្បីឲ្យពិភពលោក ស្គាល់ពីគុនខ្មែរកាន់តែច្បាស់

អត្ថបទដោយ៖
សារ៉ាន ទីងី


អ្នកស្នេហាវិស័យគុនខ្មែរ ពិតជាបានស្គាល់ច្បាស់ហើយ ពីសមត្ថភាពល្បីល្បាញរបស់អ្នកលេងគុនខ្មែរ ឡៅ ចន្រ្ទា តាមរយៈការបង្ហាញខ្លួន លើសង្វៀនតាមប៉ុស្តិ៍ទូរទស្សន៍នានា ដែលត្រូវជួបជាមួយកីឡាករជាតិ និងអន្តរជាតិកន្លងមក។ជាមួយនិងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអាជីពប្រដាល់គុនខ្មែរ នាពេលបច្ចុប្បន្ននេះ ឡៅ ចន្ទ្រា អាចរកចំណូលបានពីអាជីពប្រដាល់មួយខែៗ មិនក្រោមពី១ពាន់ដុល្លារឡើយ។

ទោះបីក្លាយជាអ្នកប្រដាល់គុនខ្មែរជួមុខ និងតម្លៃខ្លួនឡើងសង្វៀន ក៍ខ្ពស់ជាងកីឡាករក្នុងស្រុកមួយចំនួនក្តី តែអ្នកប្រដាល់គុនខ្មែរ ដែលមានប្រភពចេញពីខេត្តកំពង់ស្ពឺរូបនេះ នៅតែបន្តចិញ្ចឹមចិត្ត ខិតខំហ្វឹកហាត់ពង្រឹងអភិវឌ្ឍសមត្ថភាព កាន់តែល្អជាងនេះ បន្ថែមទៀត ដើម្បីក្តាប់យកឱកាស ចេញទៅប្រឡូកនៅសង្វៀនធំៗ ក្រៅស្រុកឲ្យបានច្រើន ក្នុងមហិជ្ជតាចង់ឲ្យពិភពលោកស្គាល់ ពីក្បាច់គុនខ្មែរកាន់តែច្បាស់ ដូចក្បាច់គុនល្បីដ៍ទៃទៀតដែរ។

សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរចាស់វស្សា ឡៅ ចន្ទ្រា ថ្វីដ្បិតមានឈ្មោះបោះសំឡេងខ្លាំងក្នុងអាជីពគុនខ្មែរយ៉ាងណាក្តី តែអ្នកប្រដាលគុនខ្មែររូបនេះ ធ្លាប់បានចេញទៅប្រកួតក្រៅស្រុកទើបតែពីរលើកប៉ុណ្ណោះ គឺ ចេញទៅប្រកួតនៅប្រទេសបារាំង និងប្រទេសហ្វីលីពីន ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ។ ដោយឡែកការចេញទៅប្រទេស ប៉ែកអាស៊ាន ដូចជាប្រទេសថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ពុំធ្លាប់ចេញទៅប្រកួតបាននូវឡើយទេ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner