កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍បន្តធ្លាក់ចុះ ត្រឹម២៥នាក់នៅថ្ងៃនេះ

ថៃបានប្រកាសពី ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៥នាក់ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបន្តកើនដល់ ២៦១០៨នាក់ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ហៅកាត់ថា CCSA របស់ប្រទេសថៃ។

ប្រភពបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២៥ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង១០ករណីទៀតជាករណីឆ្លង ដែលត្រូវបានរកឃើញលើអ្នកទើបត្រឡប់មកពីក្រៅប្រទេស ។ ​

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ទាំង ២៦,១០៨នាក់ នៅក្នុងប្រទេសថៃ មាន២៥,៤៨៣នាក់ បានជាសះស្បើយវិញ ខណៈ៥៤១នាក់កំពុងនៅបន្តសម្រាកព្យាបាលតាមមន្ទីរពេទ្យ។ ចំណែកតួលេខអ្នកជំងឺដែលស្លាប់ គឺនៅ៨៤នាក់ដដែល៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner