ម្ចាស់ផ្ទះស.ស.យ.កបាត់ដំបងចាញ់បន្ទាយមានជ័យ ០-២ ក្រុមម្ចាស់ផ្ទះ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានប្រកួតចាញ់ខេត្តមន្ទាយមានជ័យ ដោយលទ្ធផល ០ទល់២ នៅក្នុងការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូល ខ សប្តាហ៍ទី៣ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១។
នៅវគ្គទី១ ក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នា ០ទល់០ ហើយនៅវគ្គទី២ ក្រុមភ្ញៀវខេត្តមន្ទាយមានជ័យធ្វើសម្រេចបាន២គ្រាប់ ដែលជ័យជម្នះនេះបានធ្វើឲ្យខេត្តបន្ទាយមានជ័យឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្នជាមួយនឹង៧ពិន្ទុ ក្នុងចំណោម៣ប្រកួតឈ្នះ២ និងស្មើ១ប្រកួត ខណៈ៣ប្រកួតរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងមាន៦ពិន្ទុ ឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ដោយឡែក៣ប្រកួតផ្សេងទៀត គឺម្ចាស់ផ្ទះ កោះកុងអេហ្វស៊ីបានយកឈ្នះក្រុមភ្ញៀវ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ៥ទល់០, ក្រុមម្ចាស់ផ្ទះ សៀមរាប អេហ្វស៊ីបានយកឈ្នះខេត្តឧត្តរមានជ័យដោយលទ្ធផល ២ទល់១ ខណៈម្ចាស់ផ្ទះ មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានត្រឹមស្មើជាមួយភ្នំពេញហ្គាឡាក់ស៊ី ២ទល់២។ មកដល់សប្តាហ៍ទី៣នេះ គឺជាសប្តាហ៍បញ្ចប់ជើងទី១ ហើយនៅបន្ត៣សប្តាហ៍ទៀត ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង៦ ដើម្បីស្វែងរកក្រុមខ្លាំងៗឡើងទៅវគ្គ១៦ក្រុមថ្នាក់ជាតិ៕