សិង្ហបុរី ៖ SMEs ត្រូវបង្កើតគំនិតច្នៃប្រឌិតថ្មី និងធ្វើការផ្លាស់ប្តូរដើម្បីរឹងម៉ាំឡើងក្នុងសម័យកូវីដ

បរទេស៖មកដល់ពេលនេះរដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានបញ្ជាក់ថាខ្លួននឹងនៅតែបន្តផែនការជួយគាំទ្រទៅដល់
ក្រុមហ៊ុនអាជីវកម្មក្នុងស្រុកដដែល ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដើម្បីឲ្យពួកគេមានភាពរឺងម៉ាំនៅក្នុងអំឡុងពេលកូវីដនេះ។

តាមការបញ្ជាក់បន្ថែមដោយក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋាភិបាលព្រមទាំង SMEs នឹងធ្វើការងារួមគ្នាដើម្បីផ្តោតសំខាន់ទៅលើកិច្ចការងារច្នៃប្រឌិតថ្មី ក៏ដូចជាការផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនតាមវិធីដែលអាចធ្វើទៅបាន។

ក្រសួងបានបន្តទៀតថាតាមរយៈកម្មវិធីប្រឹក្សា និងផ្តល់យោបល់អំពីកិច្ចការងារច្នៃប្រឌិតថ្មី ឬហៅថា IAP (The Innovation Advisors Programme)ដែលមានស្រាប់អាជីវកម្មទាំងឡាយនឹងអាចពង្រឹងខ្លួនតាមរយៈការស្វែងរកឱកាសវិនិយោគលើវិស័យថ្មីផ្សេងទៀត ដូចជាផលិតកម្ម និងប្រតិបត្តិការដឹកជញ្ជូនទំនិញជំនួសវិញជាដើម។

កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងតាំងតែពីឆ្នាំ2019 ដែលវាមានមុខងារសំខាន់ដូចជាភ្នាក់ងារសម្របសម្រួលដើម្បីអាចភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន ឬអាជីវកម្មណាមួយទៅកាន់អ្នកជំនាញគ្រប់ផ្នែក និងធ្វើយ៉ាងណាឲ្យពួកគេអាចពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការកែច្នៃគំនិតថ្មីៗ ដើម្បីភាពរីកចំរើនទាំងអស់គ្នា។ ទោះបីជាយ៉ាងណាក្តីកម្មវិធី
IAP មិនមែនជាអង្គភាពដែលមានអាយុកាលក្មេង និងមិនមានប្រសិទ្ធភាពនោះទេ ព្រោះកន្លងមកខ្លួនធ្លាប់បានធ្វើជោគជ័យជាច្រើនមកហើយទៅលើវិស័យស្រាវជ្រាវអវកាសបច្ចេកវិទ្យាព័ត៌មានព្រមទាំងផលិតកម្មម្ហូបអាហារ និងបច្ចេកវិទ្យាសម្រាប់សុខាភិបាលផងដែរ។

គិតត្រឹមខែធ្នូ ចុងឆ្នាំ2020កន្លងមក IAP នេះបានជួយឲ្យអ្នកជំនាញ និងប្រឹក្សាប្រមាណជា 17 នាក់ភ្ជាប់ទំនាក់ទំំនង និងចុះកិច្ចព្រមព្រៀងធ្វើការងារជាមួយនឹងក្រុមហ៊ុនអាជីវកម្មតូចធំចំនួន 17 គម្រោងមកហើយ។ រដ្ឋមន្ត្រីទី 2 នៃក្រសួងកិច្ចការងារពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tan See Leng បាននិយាយថា រដ្ឋាភិបាលមានបំណងចង់ជួយដល់SMEs ដែលផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ ការស្រាវជ្រាវថ្មីនៃវិស័យពាណិជ្ជកម្ម ដែលវាគឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការជួយឲ្យពួកគេបានយល់កាន់តែច្បាស់ថាគួរតែដើរតាមផ្លូវណា។

ក្នុងនោះផងដែរគេបានដឹងថាអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) របស់សិង្ហបុរីគឺទទួលបានប្រាក់ជំនួយរហូតទៅដល់ 25 ពាន់លានដុល្លារសម្រាប់គម្រោង 5 ឆ្នាំចុងក្រោយនេះបើធៀបទៅនឹងអាជីវកម្មសហប្រតិបត្តិការ MNCs (Multinational Corporations)ដែលទទួលបានត្រឹមតែ 13 ពាន់លានដុល្លារប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner