ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) KhmerVacc 

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ App Khmer Vacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលបានឲ្យដឹងថា អំឡុងពេលរងចាំការសម្រេចដាក់ឲ្យប្រើប្រាស់ កម្មវិធី Khmer Vacc ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្ន លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner