Man Utd និង Leicester រកបានតែ ១ពិន្ទុដូចគ្នាខណៈ Sheffield United រកបាន៣ពិន្ទុ នៅ Premier League កាលពីយប់មិញ

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើ ០-០  ជាមួយ Crystal Palace ស្របពេលដែល Leicester City ស្មើ១-១ ជាមួយ Burnley ចែកគ្នាម្នាក់១ពិន្ទុ ខណៈ Sheffield United យកឈ្នះ Aston Villa ១-០ ទទួលបាន៣ពិន្ទុបន្ថែម នៅលីគកំពូលអង់គ្លេស រដូវកាល២០២១ នារាត្រីថ្ងៃទី៣ ខែមីនានេះ។

លទ្ធផល ០-០  បានធ្វើអោយបិសាចក្រហម បន្តស្ថិតនៅលេខ២ ក្នុងតារាងមាន ៥១ពិន្ទុ ដាច់ឆ្ងាយពីក្រុមកំពូលតារាង Manchester City ដល់ទៅ ១៤ពិន្ទុ វាកាន់តែពិបាកសម្រាប់ការប្រជែងពានរង្វាន់ Premier League រដូវកាលនេះ ។ ស្របពេល Leicester City បន្តឈរលេខ៣ មាន៥០ពិន្ទុ ។ ខណៈ Sheffield United ទទួលបាន៣ពិន្ទុ ប៉ុន្តែស្ថិតនៅបាតតារាងដ៏ដែរ ដោយមានត្រឹមតែ១៤ពិន្ទុ សម្រាប់២៧ ប្រកួត ។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner