YouTube ល្អឬមិនល្អសម្រាប់កូន អាស្រ័យលើការគ្រប់គ្រងឪពុកម្តាយ

អត្ថបទដោយ៖
ស៊ុន លី

កុមារ៖ អនុញ្ញាត ឬមិនអនុញ្ញាតឱ្យកុមារប្រើប្រាស់បណ្តាញសង្គម YouTube អាយុក្រោម 14 ឆ្នាំនៅតែប្រធានបទចម្រូងចម្រាសរបស់ឪពុកម្តាយនៅ​បណ្តា​ប្រទេ​ស​នីមួ​យ​ៗ​ទាំង​ប្រទេ​ស​អ​ភិវឌ្ឍន៍ និ​ង​ប្រទេ​សកំពុងអភិវឌ្ឍ។ ម្តាយឪពុកខ្លះយល់ឃើញថា YouTube បានជួយកូនតូចរបស់ពួកគេតាមរយៈវីដេអូអប់រំ កំសាន្តផ្តល់​ចំណេះ​ដឹង ប៉ុន្តែ​ម្តាយ​ឪពុក​មួយ​ចំនួន​បែ​រ​​ជាយល់ថា វី​ដេ​អូ​នៅលើបណ្តាញសង្គមមួយនេះមិនគួរឱ្យកុមារនោះទេ។ ប៉ុន្តែសម្រាប់អ្នកជំនាញអប់រំកុមារវិញយល់ថា ប្រ​សិ​​ន​បើអនុញ្ញាតឱ្យកុមារមើលវីដេអូ ទាមទារ​ឱ្យម្តាយឪពុក​គ្រប់​គ្រង​មា​តិ​​កា​​​​ឱ្យ​​​​បាន​​ល្អ​​។ ​

លោកស្រីវេជ្ជបណ្ឌិត Free Hess ឯកទេសអប់រំកុមារ នៅសហរដ្ឋអាម៉េរិកមានប្រសាសន៍ថា វីដេអូនៅលើបណ្តាញសង្គមយូធូបមាន​មាតិកា​ជា​ច្រើន​ដែល​កុមារ​មិន​គួរ​មើល​ ដូចជា រូប​ភា​ព​ស្រើបស្រាលរបស់មនុស្ស ដំណឹងនិងព័ត៌មានអត្តឃាត និងព័ត៌មានរើសអើងពូជសាសន៍ជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញអប់រំកុមារ បានលើកឡើងថា ម្តាយ​ឪពុកគួរ​មាន​វិធីសាស្ត្រគ្រប់គ្រងការប្រើប្រាស់យូធូបរបស់កូន ប្រសើរជាងផ្តល់ឱកាសឱ្យកុមារមើលវីដេអូ​ដោ​យ​សេរី ដែលនឹងផ្តល់ផល​មិនល្អសម្រាប់កុមារទាំងបច្ចុប្បន្ន និងទៅអនាគត។

1. រៀបចំនិងបែងចែកពេលវេលាសម្រាប់កុមារមើលយូធូបឱ្យបានត្រឹមត្រូវ ៖ ត្រូវកំណត់ពេលវេលាឱ្យបានច្បាស់ពេលដែលផ្តល់ទូរស័ព្ទ ឬថេប្លេតដល់កូន ពិសេសម្តាយឪពុកត្រូវរាយការណ៍ (report) ទៅលើវីដេអូណាដែលពាក់ព័ន្ធទៅនឹងសកម្មភាពអវិជ្ជ​មាននៅលើយូធូប។

2. ពន្យល់ពីរូបភាពមិនគួរមើលដល់កូន ៖ ព្យាយាមនៅជិតកូនដោយពន្យល់ឱ្យបានច្បាស់លាស់ ថាហេតុអ្វីបានជាវីដេអូទាំងនោះមិនគួរមើល ឬចំណាយពេលមើល។

3. បិទទាំងកម្មវិធី YouTube ចេញពីទូរស័ព្ទ ឬស្មាតហ្វូន ៖ ម្តាយឪពុកត្រូវបិទ YouTube Kids កម្មវិធី YouTube ចេញពីថេប្លេត ស្មាតហ្វូន ឬឧបករណ៍ដែលកុមារមាន។ វាដូចជាអាក្រក់បន្តិច ប៉ុន្តែដើម្បីអនាគតកូនវាមិនមែនជាកំហុសធ្ងន់ធ្ងនោះទេ ព្រោះកុមារអាចមានជម្រើសលេងអ្វីផ្សេង។

4. អនុញ្ញាតឱ្យកុមារមើលយូធូប ប៉ុន្តែនៅក្បែរម្តាយឪពុក ៖ នេះជាជម្រើសរបស់ម្តាយឪពុក គួរឱ្យកុមារមើលយូធូបនៅទីតាំងទូលាយក្នុងផ្ទះ ដូចជាបន្ទប់ទទួលភ្ញៀវ ឬផ្ទះបាយដែលកៀកនឹងឪពុកម្តាយ ឬមនុស្សពេញវ័យ។

5. ចំណាយពេលមើលយូធូបជាមួយកុមារ ៖ ធ្វើបែបនេះប្រៀបដូចជាគ្រប់គ្រងការសកម្មភាពរបស់កូន និងជួយឱ្យកូនចាប់អារម្មណ៍ទៅលើមាតិកា​​ដែល​អ្នក​គិត​ថា​មាន​ប្រយោ​ជន៍​សម្រា​ប់​​ពួកគេ​។

គួរបញ្ជាក់ដែរថា ដោយគិតទៅដល់អ្នកទស្សនាវីដេអូរបស់ខ្លួនជាកុមារ កាលពីឆ្នាំ 2015 យូធូបក៏បានបង្កើតប៉ុស្តិ៍សម្រាប់កុមារឡើង ឬ YouTube Kids ប៉ុន្តែមិនទាន់ទូលំ​ទូលាយ​ឡើយ។ សម្រាប់អ្នកជំនាញអប់រំកុមារ ការទស្សនាយូធូបមានពេលកំណត់ជាក់លាក់នឹងជួយដល់កុមារបានច្រើន ប៉ុន្តែវាស្ថិតនៅលើការគាំទ្រនិងគ្រប់គ្រងពីឪពុកម្តាយរបស់គេ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner