អាហារូបករណ៏ទៅសិក្សានៅសាកលវិទ្យាល័យ Nanjing ប្រទេសចិន2021
អាហារូបករណ៍៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាចិន បានផ្ដល់អាហារូបករណ៏ដល់និស្សិតបរទេសដែលមានបំណងចង់ទៅសិក្សានៅសាកលវិទ្យាល័យ Nanjing ប្រទេសចិន ចំនួន 156 កន្លែង រួមមានថ្នាក់បរិញ្ញាបត្រ 86 កន្លែង, ថ្នាក់បរិញ្ញាបត្រជាន់ខ្លួនចំនួន 27 កន្លែង, និងថ្នាក់បណ្ឌិត 43 កន្លែង។
កម្មវិធីអាហារូបករណ៏នេះ ផ្ដល់ឱ្យនិស្សិតដូចជា ថ្លៃសិក្សា ការចំណាយផ្សេងៗ សេវាធានារ៉ាប់រងអាយុជីវិត ធានាសុខភាព និងផ្ដល់ជូនកន្លែងស្នាក់នៅ។ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 2500RMB ឬ $386.39, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 3,000 RMB ឬ $463.67 ក្នុងមួយខែ, និងថ្នាក់បណ្ឌិតទទួលបានប្រាក់ប្រចាំខែចំនួន 3,500 RMB ឬ $540.95 ក្នុងមួយខែ។ អាហារូបករណ៍នេះផុតកំណត់ថ្ងៃទី 31 ខែមីនា ឆ្នាំ2021 សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រសាកលវិទ្យាល័យ ចុចត្រង់នេះ។