លោក ហ៊ុន ចាន់រាជ បង្ហើបតំណឹងថា កីឡាករគុនខ្មែរខេត្ត បន្ទាយមានជ័យ សុធី ត្រៀមឡើងសង្វៀន0ne នៅខែមេសា ឆ្នាំ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

លោក ហ៊ុន ចាន់រាជ គ្រូប្រដាល់គុនខ្មែរ ក្លិបខេបបូឌា ថប់ធីម បានបង្ហើបតំណឹងប្រាប់អ្នកយកព័ត៍មាន ទូរទស្សន៍អប្សរា តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុក នាព្រឹកថ្ងៃ ទី៤ ខែ កុម្ភៈ ឆ្នាំ២០២១នេះថា កីឡាករ សុខ ធី កូនអ្នកបន្ទាយមានជ័យ ដែលកំពុងតែហ្វឹកហាត់នៅក្លិបប្រដាល់ប៉ិកមីនបូរីប្រទេសថៃ គ្រោង នឹងឡើងសង្វៀនOne Champion ship នៅអំឡុង ខែ មេសា ឆ្នាំ២០២១ខាងមុខនេះ ដោយជួបកីឡាករមកពីតំបន់អឺរ៉ុប នៅសង្វៀន ប្រទេសសង្ហបុរី។

ប្រធានក្លិបខេបបូឌា ថប់ធីម អះអាងទៀតថា វត្តមានកីឡាករ សុខ ធី ឡើងសង្វៀន One Champion shipលើកនេះ គឺ ក្លិបខេបបូឌា ថប់ធីមសហការជាមួយក្លិបប៉ិកមីនបូរីប្រទេសថៃជាអ្នកដឹកនាំទៅ ហើយតាមការគ្រោងទុករវាងក្លិបយើងទាំងពីរ នឹងដឹកនាំសុខធីចេញដំណើរទៅចំថ្ងៃ៨មិនាខាងមុខនេះ ដ្បិតពួកយើងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីធ្វើតេមើលមេរោគកូវីដ១៩ និងមានពេលវេលាហ្វឹកហាត់ពង្រឹងសមត្ថភាពបានយូផងដែរ។

លោក អះអាងទៀតថា សម្រាប់ ជំនួបសុខ ធី ជួបកីឡាករបរទេសមកពីតំបន់អឺរ៉ុបនៅសង្វៀនOne Champion shipលើកនេះ ប្រសិនបើសុខ ធីឈ្នះ គេនិងសង្វៀន One ផ្តល់ទំនុកចិត្តកាន់តែខ្លាំង ពិសេស ក្លិបខេបបូឌា ថប់ធីមក៍មានកេត្តិយសដែរ ព្រោះក្លិបខេបបូឌា ថប់ធីមជាក្លិបដែលសម្របសម្រួលជាមួយOne។

សូមបញ្ជាក់ថា កីឡាករ គុនខ្មែរ សុខធី ធ្លាប់ឡើងសង្វៀនOne Champion shipជាច្រើនលើករួចមកហើយ ក្រោមការសម្របសម្រួលពីក្លិបប្រដាល់ក្លិបខេបបូឌា ថប់ធីមដែលដឹកនាំដោយ លោក ហ៊ុន ចាន់រាជ ហើយ ក្នុងជំនួបនៅសង្វៀនOne Champion ship សុខ ធី ធ្លាប់ជួបកីឡាករខ្លាំងៗជាច្រើន ដូចជាកីឡាករ ថៃ រ័ត្ន ថាំង កីឡាករ ជនជាតិ ចិន និងកីឡាករមកពីតំបន់អឺរ៉ុប ។
គួររំលឹកថា សុខ ធី កីឡាករ គុនខ្មែរ កូន អ្នកបន្ទាយមានជ័យក៍ធ្លាប់មកប្រកួតនៅខ្មែរ និងធ្លាប់ដណ្តើមបានខ្សែក្រវ៉ាត់គូប៊ូតាមួយខ្សែ និងធ្លាប់ឈ្នះដណ្តើមបានមេដាយមាសជើងឯកថ្នាក់ជាតិបានមួយផងដែរ។បច្ចុប្បន្ន សុខ ធី ប្រកបអាជីពប្រដាល់នៅថៃ ដោយកំពុងជ្រកកោនក្នុងក្លិបប្រដាល់ប៉ិកមីនបូរី។៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner