កងពលតូចលេខ៧០បិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខា

ពិធីបិទវគ្គនោះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី៤មិនា ឆ្នាំ២០២១ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។ ក្នុងឱកសានោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់កងទ័ព ជាពិសេសយោធិន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង អោយកាន់តែរីកចម្រើនមួយកំរិតថែមទៀត។

លោកមេបញ្ជាការកងពល បានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ ស្ទាត់ជំនាញ។ ជាពិសេស ដើម្បីអោយយោធិនបង្កើននូវសមត្ថភាព ពង្រីកចំណេះដឹងរបស់កងទ័ពភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីពង្រឹងវិន័យសណ្តាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្សេងៗ ដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំរើជាតិ។ លោកមេបញ្ជាការ បានណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពវិន័យក្នុងការរៀនសូត្រ ដើម្បីឱ្យដំណើរការមានភាពរលូន និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខានោះ គឺមានរយៈពេល ៤៦ថ្ងៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner