កុំចេញពីផ្ទះអី បើមិនចាំបាច់ , ទីតាំង៦ទៀត ហើយ ក្នុងបុរី ប៉េង ហួត ខណ្ឌច្បារអំពៅ ត្រូវបានបិទជាបណ្តោះអាសន្ន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖បើសិនជាបងប្អូនប្រជាពលរដ្ឋ មិនចាំបាច់សូមកុំចេញពីផ្ទះ អី ដើម្បីការពារ ការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយទីតាំង៦ទៀត ហើយ ក្នុងបុរី ប៉េង ហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ។

បើតាមលោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅ បានអោយដឹងថា ទីតាំងទាំង៦ នេះ រួមមាន ៖ គំរោង៩ ផ្ទះ៤២៥ ផ្លូវប៉ូឡារីស , គំរោង៩ ផ្ទះ៣៩៧ ផ្លូវប៉ូឡារីស , គំរោង៧ផ្ទះ៨៦ ផ្លូវប៉ូឡារីស , គំរោង៧ ផ្ទះ២១-២៣ ផ្លូវP10E , គំរោង៧ ផ្ទះ៤៦ ផ្លូវប៉ូឡារីស , គំរោង៧ ផ្ទះ៤៨ ផ្លូវប៉ូឡារីស ដោយមានអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៣នាក់ ។

បច្ចុប្បន្ន ទីតាំងទាំង៦ខាងលើ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ (TYDA )ចុះមកយកសំណាកអ្នកពាក់ពន្ធ័ផ្ទាល់ជាមួយ អ្នកវិជ្ជមានកូវីដ១៩ និង តម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះទាំងអស់ ។

សូមអភិបាលរង រស់ សុភ័ក្ត្រ សូមអោយបងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ អោយបានទៀតទាត់ដើម្បីសហគមន៍យើងទាំងអស់គ្នា ។

ដោយឡែក ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រកាសរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២៨នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈ ៣នាក់ផ្សេងទៀត ជាអ្នកដំណើរចូលមកកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner