អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់នូវអគារ សម្ភារ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណ មជ្ឈម ណ្ឌ លជាតិជូនក្រសួងសង្គមកិច្ច ធ្វេីការគ្រប់គ្រង

ខេត្តព្រះសីហនុ ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១ ក្រោយដំណេីរការសាងសង់អស់រយ:កាលជាង៣ឆ្នាំរួចមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វេីពិធីប្រគល់នូវអគារ សម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង បរិវេណ មជ្ឈម ណ្ឌ លជាតិ ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជូនដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដេីម្បីធ្វេីការគ្រប់គ្រងស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ពិធីប្រគល់-ទទួលនេះធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានគណ:កម្មាធិការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀន និងឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជេីញចូលរួមពីអ្នកពាក់ព័ន្ធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកគណៈកម្មាធិការកសាងមជ្ឈមណ្ឌលជាតិ បានឱ្យដឹងថា អាជ្ញាធរជាតិបានចាក់ដីបន្ថែមនិងបង្ហាប់ដី ដាក់បង្គោល និងតបណ្តាញអគ្គិសនីក្នុងបរិវេណ និងអគារនានា ក្លោងទ្វារ រង្វង់មូល អាងចម្រោះទឹកស្អាត សង់របង ផ្លូវមេ ចាក់កៅស៊ូ តូច-ធំ ប្រព័ន្ធលូ និងអគារដែលបានសាងសង់រួចរាល់ចំនួន១៣អគារ និងបន្តសាងសង់អគារដែលជាជំនួយរបស់មិត្តវៀតណាមចំនួន១២បន្ថែមទៀត ដែលបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ៦៣%ហេីយ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងនូវការកោតសសេីរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងបានថ្លែងអំណរគុណដល់ការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សប្បុរសជន, មិត្តថៃ, មិត្តវៀតណាម មូលនិធិសម្តេច ក្រឡាហោមនិងមូលនិធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងទំហំទឹកប្រាក់ចំនួនជិត៧លានដុល្លាអាមេរិក ហេីយសមិទ្ធិផលរបស់ជាតិមួយនេះនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាផ្តល់ចំណេះជំនាញ ស្របទីផ្សារការងារដល់ក្មួយៗជាជនរងគ្រោះដោយសារធាតុញៀនអាចប្រកបរបរបានពេលពួកគេធ្វេីសមាហរណកម្មចូលទៅរស់នៅក្នុងក្រុមគ្រួសារនិងសហគមន៍វិញ។

ក្នុងឱកាសនោះ ដែរ ថ្លែង ក្នុងនាមឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយថ្លែងអំណរគុណដល់ប្រទេសជាមិត្ត សប្បរសជន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយកចិត្តទុកដាក់គិតគូរដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលេីការងារព្យាបាលនិងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនដេីម្បីពួកគេបានជាសះស្បេីយក្លាយជាពលរដ្ឋល្អចូលរួមចំណែកជួយសង្គមឱ្យមានការរីកចម្រេីន និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគ្រោងនឹងធ្វេីពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ប៉ុន្តែត្រូវអាកខានដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner