រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរ ចេញ ចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើក លែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះ បន្ទាន់

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ ក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។

ព័ត៌មានលម្អិតសូមរង់ចាំសេចក្តីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្ត។

សូបបញ្ជាក់ថា គិតត្រឹមម៉ោងនេះ  វត្ថុសំណាកសរុបចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៨០នាក់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner