ក្នុងខែមីនានេះសែលកាតបានឈ្នះពានរង្វាន់អន្តរជាតិចំនួនបួនបន្ថែមទៀត

ដោយ​៖ម៉ា​ដេប៉ូ​
រាជធានី​ភ្នំពេញ​៖​សែ​ល​កាត ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ប្រចាំ​ខែមីនា​នេះ​ចំនួន​បួន​បន្ថែមទៀត​សម្រាប់​ឆ្នាំនេះ​
​។ ក្រុមហ៊ុន​មួយ​នេះ​បានទទួល​ស្គាល់ និង​ការគាំទ្រ​ពី​បណ្តាញ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ សកល ជាមួយនឹង​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ថ្មី​ចំនួន​បួន​។


​ចំពោះ​ពានរង្វាន់​ទាំងនេះ​រួមមាន​៖១)“​ស្ថាប័ន​ផ្តល់​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​ឆ្នើម​ជាងគេ​បំផុត​” ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Magazine) ដែលមាន​មូលដ្ឋាន​នៅ​ឌូ​បៃ​។​២)“​ឧត្តមភាព​ក្នុង​វិស័យ​ទូរគមនាគមន៍​” ដែលជា​ពានរង្វាន់​ផ្តល់ជូន​ទៅកាន់​លោក ច​ន ច​ន ណេ​វ៉​ល (Jon Jon Naval) ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​សែ​ល​កាត ដោយ Global Brands Magazine របស់​ចក្រភព​អង់គ្លេស​។​៣)“​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់បំផុត​” ដែល​ពានរង្វាន់​នេះ​គឺជា​ការទទួលបាន​លើក​ទី​បី និង​ត្រូវបាន​ផ្តល់ជូន​ដោយ Global Brands Magazine​។​៤)“​ស្ថាប័ន​ផ្តល់​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​ឆ្នើម​ជាងគេ​បំផុត​” ដោយ Global Economics Magazine របស់​ចក្រភព​អង់គ្លេស​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក អៀន វ៉ាត​សុន (Ian Watson) បានឱ្យដឹង ថា ពានរង្វាន់​ទាំងនេះ​គឺជា​សក្ខីភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​សែ​ល​កាត ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​កម្រិត​ពិភពលោក និង​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។
​លោក​ថា​“​យើង​សូម​ថ្លែងអំណរគុណ​ដល់​សហគម​ន៍​អន្ដរជាតិ ចំពោះ​ការទទួលស្គាល់​នូវ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​យើង​។ នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ពួកយើង​បាន​ខិតខំ​រក្សា​ប្រតិ​ប​ត្ដិ​ការ និង​សេវាកម្ម​របស់​យើង​ឱ្យ​ដំណើរការ​ដូច​ប្រក្រតី ហើយ​ទន្ទឹមនឹងនោះ​ក៏​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​សុវត្ថិភាព ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ដល់​អតិថិជន និង​និ​យោ​ជិ​ក​របស់​យើង​ផងដែរ​”​។​
​គួរ​បញ្ជាក់ថា ការប្រកាស​នូវ​ការទទួល​ពានរង្វាន់​ទាំងនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សែ​ល​កាត​បានធ្វើ​បទ​បង្ហាញ​ដ៏​អស្ចារ្យ​បំផុត​មួយ នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress Shanghai កាលពី​សប្តាហ៍​កន្លងទៅ​នេះ ដើម្បី​ចែករំលែក​នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​សែ​ល​កាត ក្រោម​ប្រធានបទ “​ទីក្រុង​ឆ្លាត​វៃ​នៅ​កម្ពុជា​”​។​
​បទ​បង្ហាញ​នេះ ទទួលបាន​នូវ​ការកោតសរសើរ​ជាខ្លាំង​ពី​សហគមន៍​ទូរគមនាគមន៍​ពិភពលោក និង MWC ដោយ​ក្នុងនោះ គេ​ក៏​ឃើញ​មាននូវ​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន រាប់ពាន់នាក់​ផងដែរ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner