រដ្ឋបាលខេត្តព្រៃវែងប្រកាសថាគ្រូពេទ្យម្នាក់រកឃើញវិជ្ជមានកូវីដ-១៩
រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះ ដោយបញ្ជាក់ថា គ្រូពេទ្យ អ៊ឹម សុភី បម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង និង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង បានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធដើម្បីយកកំហាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ចំពោះមុខសញ្ញាអ្នកពាក់ព័ន្ធ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន រួមមាន ៖
១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍
២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី
៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភី
៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត ៕