មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះសីហនុកំពុងដំណើរការចាក់វ៉ាក់សាំងSinopharm និងAstra Zeneca
នៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២១នេះសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខបានដំណើរការហើយនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុមានទីតាំងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។ក្នុងពេលអញ្ជើញចុះពិនិត្យមើលសកម្មភាពនាថ្ងៃនេះឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមពីការរក្សាសណ្តាប់ធ្នាប់និងគម្លាតសុវត្ថិភាពដើម្បីសម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿននិងអត់មានការចម្លងជំងឺគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុបានចែកចេញជាពីរប្រភេទទី១៖ការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩Sinopharm សម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំនិងទី២៖ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩Astra Zeneca សម្រាប់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ៕