ចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តបន្ទាយ មានជ័យ បាននាំយកអំណោយផ្ដល់ជូន កង កម្លាំងឈរជើងតាមព្រំដែន

អត្ថបទដោយ៖
ជា សេឌី

អំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស អាកុល ជាច្រើន របស់សមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែមីនា ឆ្នំា២០២១ ត្រូវបានលោកចៅ ជីអាន ប្រធានសមាគម ដឹកនាំក្រុមការងារចុះចែកជូនដល់កងទ័ព ដែលកំពុងប្រចាំការ ការពារការីករាលដាលសកល នៃជំងឺកូវីដ១៩ នៅគោលដៅចំនួន២ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។

លោកចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យបានលើកឡើងថា ដោយមានការចង្អុលបង្ហាញពី លោកម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)  លោកបានដឹកនាំក្រុមការងា ររួមមានលោកផូរ ស៊ីតាល់ អនុប្រធានសមាគម លោក អ៊ុង សុខម៉ៅ អគ្គលេខាធិកា  លោកតឹក សុភក្តិ ប្រធានរដ្ឋបាលសមាគម រួមជាមួយប្រធានស្រុក/ក្រុងទាំង៩ សមាជិកសមាជិកាសមាគមចលនាយុវជនក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីប្រធានអនុប្រធាន សមាជិកសមាជិកាសមាគមចលនាយុវជនក្រុម១៥៧ ខេត្តសៀមរាប បានចែកគ្រឿងឧបភោគបរិភោគ និងសំភារៈមួយចំនួនដល់កងកំលាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃ ទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ដើម្បីការពារការរីករាយដាលជំងឺ COVID-19 នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

សំភារៈដែលបានផ្តល់ដល់កងកម្លាំងសរុបទាំង២ទីតាំងរួមមាន៖ ១.មីយាំយាំ(៣០កញ្ចប់/កេះ) ចំនួន១០០កេះ២.ត្រីខ (១០កំប៉ុង/យួរ) ចំនួន១០០យួរ៣.ទឹកស៊ីអ៊ីវ (៦ដប/យួរ) ចំនួន៦០យួរ៤.ទឹកត្រី (៦ដប/យួរ) ចំនួន៦០យួរ៥.ស្កសរ ចំនួន៥០គក៦.អំបឹល ចំនួន៥០ គក៧.ទឹកសុទ្ធដបតូចចំនួន៤៣០យួរ និងទឹកសុទ្ធដបធំ (សឹង្ហថៃ)ចំនួន ២០យួរ៨.ភេស្ជៈខារ៉ាបាវ និង M150 ចំនួន ៤កេះ ស្មើរនិង២០០ដប៩. ភេស្ជៈ Maxi ចំនួន៥០កេះ១០. ម៉ាស់(ល្អ) ចំនួន៨០ប្រអប់១១. អាល់កុល(១កាន៣០លីត្រ) ចំនួន៤កាន។

ឆ្លើយតបនិងការផ្តល់អំណោយខាងលើ អាជ្ញាធរស្រុក ក្រុង រួមទាំង លោក វរះសេនីយ៍ឯក មាស       ប៊ុនរុន មេបញ្ជាការរងនាយសេនាធិការនៃ តំបន់ប្រតិការសិករងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់សមាគមចលនាយុវជន១៥៧ ដែលតែងតែយកចិត្តទុកដាក់ដល់កងកម្លាំង។ ហើយកងកំលាំងដែលចូលរួមទទួលរួមមាន កងកំលាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ កំលាំងកងពលថ្មើរជើងលេខ៥១ កំលាំងវរៈព្រំដែន កំលាំងប៉ូលីស និងកំលាំងអាវុធហត្ថ ដែលកំពុងប្រចាំការតាមទិសដៅនិមួយៗ៕ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner