ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ថ្លែងថា ស្ត្រី បើទោះបីជាមានទស្សន:ថា វិលចង្រ្កានមិនជុំ តែស្រ្តីក៏ត្រូវបានទទួលស្គាល់ថា ស្រ្តីជាមេផ្ទះ និងស្រ្តីជាមាតា នៃសង្គមផងដែរ

អត្ថបទដោយ៖
ជា សេឌី

ខេត្តស្ទឹងត្រែង៖ (ស្ត្រី) បើទោះបីជាមានទស្សន:ថា  វិលចង្រ្កានមិនជុំ តែស្រ្តីក៏ត្រូវបានទទួលស្គាល់ថា ស្រ្តីជាមេផ្ទះ និងស្រ្តីជាមាតានៃសង្គមផងដែរ ។ នេះជាប្រសាសន៍របស់ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅក្នុងពិធីទិវារសិទ្ធិនារីអន្តរជាតិ៨មីនា ដែលប្រារព្ធធ្វើឡើងនៅមន្ទីរបរិស្ថានខេត្ត នារសៀលថ្ងៃទី០៧ មីនា ឆ្នំា២០១២១នេះ ។

លោក អេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត បានមានប្រសាសន៍ថា ស្ត្រី ដែលជាមន្រ្តីនៅក្នុងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏មានតួនាទីយ៉ាងសំខាន់ និងសកម្ម ក្នុងកិច្ចការងារអភិរក្ស និងបង្ក្រាបបទល្មើសធនធានធម្មជាតិផងដែរ នឹងមានសិទ្ធិធ្វើកិច្ចការងារអ្វីទាំងអស់ ហើយក៏មានសិទ្ធិធ្វើជាអ្នកនយោបាយ  ដោយសារស្ត្រីត្រូវបានគេចាត់ទុកថាជាមេផ្ទះ និងជាមាតានៃសង្គម ។ លោកប្រធានមន្ទីរ ក៏បានកោតសរសើរដល់ស្រ្តីនៅក្នុងមន្ទីរបរិស្ថាន ដែលបានសហការយ៉ាងល្អ និងមានសាមគ្គីភាពល្អនៅក្នុងកិច្ចការងារជាមួយបុរស ដោយមិនមានការបែងចែក មិនថាស្រ្តីឬបុរស ក្នុងការរួបរួមគ្នា រួមគិតរួមធ្វើ ។លោកប្រធានមន្ទីរបរិស្ថាន ក៏បានបញ្ជាក់ផងដែរថា:កន្លងមកនៅក្នុងមន្ទីរក៏មានការងារខ្លះ មិនថាសៅរ៍.ឬអាទិត្យនោះទេ ក៏បានរួមគ្នាបំពេញបានយ៉ាងល្អផងដែរ ហើយសាមគ្គីភាពនៅក្នុងគ្រួសារបរិស្ថាននេះហើយ ដែលធ្វើឲ្យមន្ទីរបរិស្ថានទទួលបានជោគជ័យ ក្នុងការបំពេញតួនាទី និងភារកិច្ចការងារប្រកបដោយប្រសិទ្ធភាព ។

លោកប្រធានមន្ទីរក៏បានជម្រុញឲ្យមន្រ្តីទាំងអស់នៅក្នុងមន្ទីរបរិស្ថាន សូមឲ្យមានការយោគយល់គ្នាបែបនេះបន្តទៀត មិនថាស្ត្រី ឬបុរស ត្រូវចេះជួយទុកធុរ:គ្នាក្នុងគ្រាមានអាសន្ន និងត្រូវចេះរួបរួមគ្នា ។

លោកប្រធានមន្ទីរបរិស្ថាន ក៏បានសំណូមពរ និងផ្តាំផ្ញើ ដល់មន្រ្តីបរស្ថានទាំងអស់ ទាំងបុរស និងស្រ្តី សូមមេត្តាយោគយល់គ្នា ជួយយកអាសារគ្នា ជាពិសេសបុរសៗ ដែលជាមេគ្រួសារត្រូវ​យោគយល់ដល់ស្រ្តីជាមេផ្ទះ ទើបមានសុភមង្គលនៅក្នុងរង្វង់គ្រួសារ ៕ម៉ា វិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner