កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៤នាក់ទៀត
ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៤នាក់ទៀត ដែលជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ថាអ្នកឆ្លងកូវីដ ១៩ រកឃើញនៅរាជធានីភំ្នពេញចំនួន ១២ នាក់ ខេត្តព្រះសីហនុចំនួន ០៧ នាក់ ខេត្តកណ្ដាលចំនយន ០៣ នាក់ ខេត្តកំពង់ធំចំនួន០១នាក់ និងខេត្តកំពង់ចាម ០១នាក់។
ជាមួយគ្នានេះ ករណីព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ បានចំនួន ៧នាក់ ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងសរុបចំនួន ៥០១នាក់។ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី៨ខែមីនា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយ ចំនួន ៣១នាក់ហើយ។
នៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេស ចំនួន ១០១១ នាក់។ ក្នុងនោះ អ្នកជាសះស្បើយ មាន ៥១៧ នាក់ និងអ្នកកំពុងព្យាបាល ចំនួន ៤៩៣ នាក់៕