ក្រសួងអប់រំ ផ្អាកដំណើរការក្លឹបហាត់ប្រាណ និងការលេងកីឡា ជាលក្ខណៈប្រមូលផ្តុំ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ។

តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការផ្អាកនេះ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ក្រសួងអប់រំ សូមស្នើម្ចាស់អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្ត ដែលមានការពាក់ព័ន្ធ ផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍។

ជាមួយគ្នានេះ ក្រសួងសូមម្ចាស់អាជីវកម្មក្លឹបកីឡា កីឡាករ កីឡាការិនី អ្នកលេងកីឡា អ្នកហាត់ប្រាណ និងសាធារណជនទាំងអស់ជ្រាប និង
ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner