ក្រសួងអប់រំប្រកាសផ្អាកគ្រឹះស្ថានសិក្សានៅស្រុកពាមរក៍ ខេត្តព្រៃវែង
អត្ថបទដោយ៖
ហេង សុវណ្ណ
ក្រសួងអប់រំ យុវជន និងកីឡា នាយប់ថ្ងៃទី 8 ខែមីនា ឆ្នាំ 2021 នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងជាថ្មី។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។