អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៧លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦១ម៉ឺននាក់ និងជាសះស្បើយ៩៣លាន៤២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៧លាន៧៤ម៉ឺន៧ពាន់៦៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦១ម៉ឺន២ពាន់៨៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៣លាន៤២ម៉ឺន៣ពាន់៣៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៧៤ម៉ឺន៤ពាន់៦៥២នាក់ ស្លាប់ចំនួន៥៣ម៉ឺន៨ពាន់៦២៨នាក់ និងជាសះស្បើយចំនួន២០លាន៤៤ម៉ឺន៩ពាន់៦៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២៤ម៉ឺន៤ពាន់៦២៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៩៦៦នាក់ និងជាសះស្បើយ១០លាន៨៩ម៉ឺន៧ពាន់៤៨៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៥ម៉ឺន៥ពាន់៤៨០នាក់ ស្លាប់២៦ម៉ឺន៦ពាន់៦១៤នាក់ និងជាសះស្បើយ៩លាន៧៨ម៉ឺន២ពាន់៣២០នាក់ ៕ ប្រភព៖ worldometers