ក្រសួងការងារផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្ននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២១នេះបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងារផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាបណ្តោះអាសន្នសិននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ដល់ នាយក នាយិកា បុគ្គលិក មន្ត្រីរាជការ គ្រូ សាស្ត្រាចារ្យ សិស្ស – និស្សិត សិក្ខាកាម នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទ ក្រសួងមេត្តាជ្រាបថា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០កុម្ភៈ ក្រសួង សម្រេចផ្អាកដំណើរការសិក្សាទាំងអស់ជាបណ្តោះអាសន្ននៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុង ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ក្រសួងបានបន្តឱ្យដឹងថា គ្រប់គ្រឹះស្ថានទាំងអស់អាច បន្តដំណើរការសិក្សារៀងៗខ្លួនតាមប្រព័ន្ធបណ្តុះបណ្តាល ពីចម្ងាយ ឬអនឡាញ (ONLINE) ៕