គម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ផ្តល់កាដូជូនប្រជាកសិករនៅឃុំចំនួន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នូវគម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ដើម្បីស្រោចស្រពផ្ទៃដីស្រែរបស់ពួកគាត់។

ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ គម្រោងសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទាំង៦គម្រោង ត្រូវបានបើកការដ្ឋានរួចរាល់ ជាស្ថាពរ តាមការទទួលការសំណូមពរពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលខ្វះខាតប្រភពទឹកប្រើប្រាស់ ស្រោចស្រពដីស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លើមូលដ្ឋាន នៃសក្តានុពល និងភាពអំណោយផលដែលមានស្រាប់គម្រោងខាងលើមានសារៈសំខាន់ ជាពិសេស សមស្របសម្រាប់ បម្រើដល់ការស្រោចស្រព ពង្រីកផ្ទៃដីដាំដុះ និងបង្កើនបរិមាណផលស្រូវ និងដំណាំចំការ ផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាព ក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ទំនប់ទ្វារទឹកចំនួន០៤កន្លែង ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីជាប្រយោជន៍បម្រើដល់ការ ស្រោចស្រព និងពង្រីកផ្ទៃដីដាំដុះសរុបប្រមាណជាង ៣, ០០០ហិកតា សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ទំនប់ទ្វារទឹកទាំង០៤កន្លែងនោះ រួមមានទំនប់ទ្វារទឹកព្រែកវល្លិ៍ចំនួន ០១កន្លែង ស្ថិតនៅភូមិទួលកែវ ឃុំជីរោទិ៍ទី១ និងទំនប់ទ្វារទឹកបឹងក្អិត ចំនួន ០៣កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner