ស្ថាបនិក Zoom ផ្ទេរភាគហ៊ុនតម្លៃជាង 6 ពាន់លានដុល្លារដោយមិនបញ្ជាក់ពីប្រភពទទួល

បរទេស៖យោងតាមរបាយការណ៍ជាផ្លូវការចេញដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារឯកសារផ្លូវច្បាប់នៅថ្ងៃអង្គារនេះ
បានចេញផ្សាយថា ស្ថាបនិកក្រុមហ៊ុនប្រតិបត្តិការខលតាមអនឡាញដ៏ល្បី Zoom លោក Eric Yuan បានធ្វើការផ្ទេរ
ភាគហ៊ុនរបស់លោកដែលមានតម្លៃប្រមាណទៅដល់ជាង 6 ពាន់លានដុល្លារកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក្តីការផ្ទេរក្នុងទំហំដ៏ច្រើននេះត្រូវបានអ្នកនាំពាក្យរបស់ Zoom ឆ្លើយប្រាប់ថាគឺជាការអនុវត្តផែនការ
អចលនទ្រព្យ និងទ្រព្យសម្បត្តិរបស់លោក Yuan ប៉ុណ្ណោះ ហើយក៏ជាវាជាច្បាប់ដែលស្ថិតនៅក្រោមលក្ខខណ្ឌទំនុកចិត្តរបស់
លោក Yuan និងភរិយារបស់គាត់ផងដែរ។

សេចក្តីប្រកាសកាលពីល្ងាចថ្ងៃសុក្រទី5 ខែមីនា លោក Yuan ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Zoom បានធ្វើការ
ផ្ទេរភាគហ៊ុនសរុបដែលលោកមានប្រមាណជា 40 ភាគរយទៅកាន់ភាគីទទួលមួយដែលមិនបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់នោះឡើយ ហើយការដោះដូរនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅក្រោយពេលដែលទំហំភាគហ៊ុនរបស់ Zoom គឺបានកើនឡើងរហូតទៅដល់ជិត៣ដងនៅក្នុងរយៈពេលត្រឹមតែ12ខែចុងក្រោយនេះតែប៉ុណ្ណោះខណៈដែលវិបត្តិកូវីដបានបង្ខំឲ្យសាលារៀន គ្រូបង្រៀន សិស្ស និស្សិតទាំងអស់លើពិភពលោកមិនអាចត្រឡប់មកថ្នាក់រៀនដូចធម្មតាវិញ។

លោក Yuan ដែលជាអតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Cisco System ធ្លាប់បានបង្ហើបគំនិតនៃការបង្កើត្រុមហ៊ុនអនឡាញ រួមជាមួយនឹងមហិច្ឆតាដាកលក់ភាគហ៊ុននេះទៅកាន់ក្រុមហ៊ុន ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំកំពូលបដិសេធ។ចាប់តាំងតែពីពេលនោះមកលោកក៏បានសម្រេចចិត្តចាកចេញពី Cisco នៅឆ្នាំ 2011 ដើម្បីមកបង្កើតZoom ដោយខ្លួនឯង។

រហូតមកដល់ខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន Zoom បានដាក់លក់ហ៊ុន របស់ខ្លួនជាផ្លូវការ ដែលវាបានធ្វើឲ្យលោក Yuan កើនទ្រព្យសម្បត្តិ និងជាប់ឈ្មោះជាសេដ្ឋីខ្ទង់ពាន់លានដុល្លារ ហើយរហូតមកដល់ពេលនេះក្រុមហ៊ុន Zoom មាន តម្លៃក្នុងទីផ្សារប្រហែលជា ៣៥ ពាន់លានដុល្លារ និងមាន អតិថិជនក្នុងដៃ រាប់ម៉ឺនក្រុមហ៊ុន ដោយក្នុងនោះរួមមានទាំង Samsung, Uber, Walmat និង Capital One ផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner