កសិករកេនយ៉ា បាននាំគ្នាជីកអាងជាង ៨ម៉ឺនកន្លែងដើម្បីស្ដារដីរបស់គេពីគ្រោះរាំងស្ងួត
អត្ថបទដោយ៖
AMS OneMinute
កសិករកេនយ៉ា បាននាំគ្នាជីកអាងជាង ៨ម៉ឺនកន្លែងដើម្បីស្ដារដីរបស់គេពីគ្រោះរាំងស្ងួត។ អាងទាំងនោះ ជួយឱ្យទឹកហូរច្រោះដី ផ្តល់សំណើមដល់រុក្ខជាតិ និងជាកន្លែងស្ដុកទឹកភ្លៀងបានយ៉ាងសន្ធឹកសន្ធាប់។ ផ្ទៃដីជាង ៩៧០ហិចតាត្រូវបានស្ដារឱ្យមានគុណភាពល្អឡើងវិញ។
ការជីកអាងស្ដុកទឹកនេះ ជាជំនួយបច្ចេកទេសពីក្រុមអ្នកស្នេហាបរិស្ថានជនជាតិហូឡង់ ដែលប្រើវិធីសាស្រ្តបុរាណស្ដារគុណភាពដីបប្រកបដោយប្រសិទ្ធភាព។
ប្រភព៖ Waste-Ed