សារសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ មីនា ២០២១
អត្ថបទដោយ៖
AMS OneMinute
១. បញ្ជាឱ្យយកសណ្ឋាគារ ២ទៀតដែលមានចំនួន ២០០បន្ទប់ ឬលើសពីនេះដើម្បីដាក់អ្នកជម្ងឺកូវីដ១៩
២. ស្នើឱ្យមានការបញ្ចេញគ្រូពេទ្យពីកងទ័ព ៣០០នាក់មកជួយគ្រូពេទ្យស៊ីវិល
៣. ពេទ្យ ២កន្លែងនៅក្នុងទីក្រុងភ្នំពេញត្រូវប្រគល់ឱ្យកងទ័ពគ្រប់គ្រងតែម្តងដោយប្រើប្រាស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោក
៤. ស្នើឱ្យក្រសួងសុខាភិបាលរៀបចំបំពាក់សម្ភារៈសុខាភិបាលដល់គ្រូពេទ្យកងទ័ព
៥. ក្រសួងសេដ្ឋកិច្ចរៀបចំរបបឧបត្ថម្ភបន្ថែមពីលើបៀវត្សជូនដល់គ្រូពេទ្យកងទ័ព ដូចអ្វីដែលគ្រូពេទ្យស៊ីវិលទទួលបាន