សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីឡាវ ថងលុន ស៊ីសុលីត និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ

អត្ថបទដោយ៖
AMS OneMinute

នាព្រឹកថ្ងៃទី១០ មីនា សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីឡាវ ថងលុន ស៊ីសុលីត និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក  បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ។

ភាគីទាំងបីបាន៖

១. ឯកភាពគ្នាក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្សនិស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។

២. ពិចារណាអំពីការដំណើរការឡើងវិញនូវការហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។

៣. ពន្លឿនការអនុវត្តផែនការការតភ្ជាប់សេដ្ឋកិច្ច CLV ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការកៀរគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីស្ថាបនាផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ផ្លូវរថភ្លើង វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។

ប្រភព៖ ការបរទេស

ads banner