អំណោយឯកឧត្ដម ស សុខា និងលោកជំទាវ មានជាសម្ភារៈ និងថវិកា ត្រូវបានក្រុមការងារ នាំយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១១គ្រួសារ ក្នុងភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ លោក គង់ កៃដូ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានយកអំណោយរបស់ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី រួមមាន៖

១. អង្ករ 220 គ.ក

២. មី ១១កេស

៣. ទឹកត្រី ១១យួរ

៤. ទឹកស៊ីអីវ ១១យួរ និងថវិកាមួយចំនួន យកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១១គ្រួសារ ព្រមទាំងបានបំពាក់អំពូលភ្លើងសូឡាចំនួន ២០បង្គោលបន្ថែមទៀត សរុបចំនួន ៧០បង្គោល រួមជាមួយម៉ាសចំនួន ៥០០ម៉ាស ប្រគល់ជូនរដ្ឋបាលភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរៀបចំដាក់បំភ្លឺតាមដាងផ្លូវនៅក្នុងមូលដ្ឋាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner