ថ្នាក់ដឹកនាំ សាខាកាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យជួបសំណេះសំណាល ជាមួយពាណិជ្ជករ និងអាជីវករ ក្រុងប៉ោយប៉ែតគៀងគរ មូលនិធិគាំទ្រសកម្មភាពមនុស្សធម៌

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ដើម្បីគៀងគរ មូលនិធិគាំទ្រសកម្មភាពមនុស្សធម៌ របស់សាខាកាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាឱកាសអបអរសាទរខួបទី ១៥៧ ទិវាពិភពលោកកាកបាតក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តកម្មាធិការសាខាកាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល ជាមួយពាណិជ្ជករ និងអាជីវករ ក្រុងប៉ោយប៉ែត។

ជុំនួបនេះបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការកៀងគររកមូលនិធិពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជននានា ដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ ក្នុងការឆ្លើយតបដល់ជនរងគ្រោះ ងាយរងគ្រោះដូចជា ចាស់ជរាឥតទីពឹង ជនពិការស្រ្តី មេម៉ាយមានកូនច្រើន កុមារកំព្រា និងជនក្រីក្រមានជំងឺរាំរ៉ៃ។ល។

ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា ៖ យោងសេចក្តីប្រកាសព័ត៌មានលេខ ០៤៦/២០ កក្រក.ទទ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ របស់កាកបាទក្រហមកម្ពុជា ស្តីពីការផ្អាកប្រារព្ធពិធីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា។

ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថា៖ យោងតាមសេចក្តីប្រកាសណែនាំខាងលើនេះ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការប្រារព្ធមេទ្ទីង អបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ “ ដើម្បីចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ ១៩ ) មកលើប្រជាពលរដ្ឋរបស់យើង និងការឆ្លើយតបទៅនឹងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រជាពលរដ្ឋយើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះ។

ទោះបីសាខាមិនបានរៀបចំពីធី អបអរខួបទី ១៥៧ ទិវាពិភបលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី តែសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅតែកៀងគររកមូលនិធិ និងស្វាគមន៍ការចូលរួមបរិច្ចាគនូវ ថវិកា សម្ភារៈ ដោយស្មគ្រចិត្តពីព្រះតេជគុណ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការនៃស្ថាប័នរដ្ឋ និងវិស័យឯកជន ដូចដែលធ្លាប់បានធ្វើកាលពីបណ្តាឆ្នាំកន្លងទៅ។ ក្នុងជំនួបសំណេះសំណាលនេះដែរ សាខាកាកបាតក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យបានប្រឋមូលថវិកាបានជាង ១ម៉ឺន៨ពាន់ដុល្លាអាម៉េរិក៕ ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner