មកដឹងពីកីឡាករបាល់ទាត់ក្លិបបឹងតេត ដែលក្លិបចាត់ទុកជាកីឡាករល្អជាងគេប្រចាំក្លិបក្នុងឆ្នាំ២០២០
ពានរង្វាន់លិគកំពូលកម្ពុជា ឆ្នាំ២០២០ ក្លិបបាល់ទាត់បឹងកេតជាអ្នកគ្រងជើងឯក និងជាប់ទៅលេងនៅពានAFC តំណាងឲ្យក្លិបបាល់ទាត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវកាលឆ្នាំ២០២១។ ក្រោយជាប់ជាជើងឯក បាល់ទាត់កំពូលកម្ពុជា ឆ្នាំ២០២០ ក្លិបបាល់ទាត់បឹងកេត បានផ្តល់ពានលើកទឹកចិត្តដល់កីឡាករដែលធ្វើបានល្អជួយឲ្យក្លិបដណ្តើមបានពាន។
កីឡាករដែលទទួលបានពានលើកទឺកចិត្តពីក្លិប មាន កីឡាករ សៀង ចន្ធា លេងក្នុងនាទីជាខ្សែប្រយុទ្ធនិងបំរើប្រយុទ្ធ និងកីឡាករ ជប៉ុន មិហ្សូណូ ហ៊ីការូ លេងក្នុងនាទីខ្សែបំរើ កីឡាករទាំងពីររូបនេះត្រូវបានដាក់ពិន្ទុ ដោយ គ្រូបង្វឹក។ រីឯកីឡាករ ៥រូប ដែលក្លិបចាត់ទុកជាកីឡាករដែលបង្ហាញខ្លួនលើទីលានច្រើនជាងគេក្នុងរដូវកាល ឆ្នាំ២០២០ នោះ មាន កីឡាករ សៀង ចន្ធា ខ្សែប្រយុទ្ធ ហ្គូប៉ាណេ មូធូស៊ី ខ្សែប្រយុទ្ធ ហ៊ុល គឹមហ៊ុយ អ្នកចាំទី ស្លេះ សេន ខ្សែការពារស្លាបខាងស្តាំ និង កីឡាករទេសសម្បត្តិខ្សែបំរើកណ្តាល។ ចំណែក ឯ កីឡាករដែលរកគ្រប់បាល់ជូនក្លិបបានច្រើនគេជូនក្លិប ពីការប្រកួតលិគកំពូលកម្ពុជា ឆ្នាំ២០២០ គឺ កីឡាករ ម៉ាត់ នូរ៉ុន រកបាន១៥គ្រប់ ៕