​កូ​វី​ដ​១៩៖ As​t​raZe​n​e​ca​ ​បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំងទៅ​អឺរ៉ុប​ជិត​១​០​លាន​ដូ​ស​ ​ក្រោយ​មាន​អ្នក​ចាក់​រួច​ ​កក​ស​សៃ​ឈាម​

ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បាន​សម្រេច​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​ត្រីមាស​ទី​១​ ​មក​នៅ​ត្រឹម​៣​០​លាន​ដូ​ស​វិញ​ ​នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រយ​ធឺ​ ​ចេញផ្សាយ​ដោយសារ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​នាថ្ងៃទី១២ មីនា ២០២១។

​បើ​តាម​ឯកសារ​ ​ដែល​ផ្តល់​ជូន​មន្ត្រី​អឺរ៉ុប​ ​ចុះ​ថ្ងៃ​ទី​១​០​ ​មីនា​ ​បង្ហាញ​ថា​ ​ក្រុមហ៊ុន​ពេលនេះ​រំពឹង​ថា​ ​អាច​ចែកចាយ​ត្រឹម​៣​០​លាន​១​សែន​ដូ​ស​ ​ត្រឹម​ចុងខែ​មីនា​ ​និង​ ​២​០​លាន​ដូ​ស​ទៀត​ ​នៅ​ក្នុង​ខែ​មេសា​។​ ​ដោយ​គេ​ដឹង​ថា​ ​កាលពី​ខែកុម្ភៈ​ ​ក្រុមហ៊ុន​ធ្លាប់​បាន​ប្រាប់​ទៅ​សភា​អឺរ៉ុប​ថា​ ​នឹង​ព្យាយាម​ផ្គត់ផ្គង់​វ៉ាក់សាំង​៤​០​លាន​ដូ​ស​ ​នៅ​ត្រឹម​ចុងខែ​មីនា​នេះ​ ​មុន​ពេល​ប្តូរ​ចិត្ត​ពេលនេះ​វិញ​ធ្លាក់ចុះ​​​​​២​០​ភាគរយ​ ហើយ​​អឺរ៉ុប​ចុះ​កិច្ចព្រមព្រៀង​ទទួលការ​ផ្គត់ផ្គង់​ពី​ក្រុមហ៊ុន​នេះ​ ​ប្រមាណ​៩​០​លាន​ដូ​ស​។​

​យ៉ាងណាក៏ដោយ​ ​នៅ​ថ្ងៃ​ទី​១​២​ ​មីនា​នេះ​ ​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ​មិនបាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រយ​ធឺ​អ្វី​បន្ថែម​នៅ​ពីក្រោយ​ការ​បន្ថយ​នេះ​ទេ​។​ ​ប៉ុន្តែ​ថ្មីៗ​នេះ​ ​គាប់​ជួន​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ ​រួម​ទាំង​ថៃ​ផង​ ​បាន​សម្រេច​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ភ្លាម​ៗ​ ​ក្រោយពេល​មាន​អ្នក​ចាក់​រួចហើយ​មាន​បញ្ហា​កក​សរសៃឈាម​ ​នៅ​អឺរ៉ុប​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner