លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារសួរសុខទុក្ខពលរដ្ឋបុគ្គលិកបម្រើការងារ នៅសណ្ឋាគារ យុង យ័ន

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ មកសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយ ពន្យល់ណែនាំអំពីវិធានការណ៍ ថែរក្សាអនាម័យ ដល់បងប្អូន ក្មួយៗ បុគ្គលិកបម្រើការងារ នៅសណ្ឋាគារ យុង យ័ន ដែលកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងអគារ ស្នាក់នៅរួមរបស់ សណ្ឋាគារ យុង យ័ន ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។

ប្អូនៗ ក្មួយៗ ទាំងអស់គ្នាជាទីស្រលាញ់ ដើម្បីឲ្យសហគមន៍របស់យើង រួចផុតពីការវាយប្រហារ ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ សូមប្អូនៗ ក្មួយៗ ចូលរួមសហការ គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។

៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕ ឆ ដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner