រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកោះកុងបានបញ្ជាក់ថាបារកឃើញករណីអ្នកដែលឆ្លងជំងឺកូវីត១៩ចំនួន៨នាក់ ក្នុងនោះស្រី៤នាក់ នៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោមៈ
(១)ឈ្មោះ រិន ពិសិទ្ឋ ប្រុស អាយុ២០ឆ្នាំ។
(២)ឈ្មោះម៉ៅ សុខជា ប្រុស អាយុ២៤ឆ្នាំ។
(៣)ឈ្មោះទូច ស្រីឯម ស្រី អាយុ២៣ឆ្នាំ។
(៤)ឈ្មោះមុត សារុំ ប្រុស អាយុ៥៣ឆ្នាំ។
(៥)ឈ្មោះចាង តាង យ៉ាង ស្រី អាយុ៣០ឆ្នាំ។
(៦)ឈ្មោះម៉ៅ ស្រីនុច ស្រី អាយុ១៩ឆ្នាំ។
(៧)ឈ្មោះង៉ូវ ស្រីទូច ស្រី អាយុ២៩ឆ្នាំ។
(៨)ឈ្មោះ សឿន សង្វាត ប្រុស អាយុ២៦ឆ្នាំខ្មែរ។
សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ត្រូវបានយកចិត្តទុកដាក់ពីផ្នែកសុខាភិបាល និងអាជ្ញាធរមានសមតិកិច្ចគ្រប់ប្រភេទ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១២ខែមីនាឆ្នាំ២០២១នេះ៕