បច្ចេកវិទ្យា​ ​contact​less​ ​របស់​ក្រុមហ៊ុន​ ​Visa​ ​កំពុង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​ក្នុង​ការ​ទិញ​ម្ហូបអាហារ​ ​និង​គ្រឿងទេស​នានា​ ​ដោយ​មិន​ចាំ​បាច់​ប្រើ​ក្រ​ដាស់​ប្រាក់​ ​ក្នុងអំឡុង​វិបត្តិ​​កូ​វី​ដ​១​៩

​ភ្នំពេញ​៖​ ​ជំងឺ​កូ​វី​ដ​១​៩​ (​Co​v​i​d​-19) ​បាន​ធ្វើ​ឱ្យ​មាន​បន្លាស់​ប្តូរ​ឥរិយា​បទ​រស់នៅ​របស់​មនុស្ស​គ្រប់គ្នា​យ៉ាង​ខ្លាំង​ ​។​ ​ជាច្រើន​ខែ​កន្លងមក​នេះ​ ​មនុស្សម្នាក់​ៗ​អាច​សង្កេតឃើញ​ថា​ ​ខ្លួនឯង​កំពុង​មាន​ទំនោរ​ ​និង​ពឹងផ្អែក​លើ​បណ្តាញ​អ៊ិ​ន​ធើ​ណេ​ត​ ​ហើយនិង​ប្រព័ន្ធ​ឌី​ជី​ថល​នានា​ ​សម្រាប់​រប​ទ​នៃ​ការរស់នៅ​ ​ការ​ប្រកបការងារ​ ​និង​ស្វែងរក​ការ​ក​ម្សាន្ត​ជាដើម​ ​។​ ​ជំងឺរាតត្បាត​នេះ​ ​ក៏បាន​ជ​ម្រុ​ញ​ឱ្យ​មាន​ឥរិយា​បទ​ថ្មីៗ​ ​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​របស់យើង​ ​ខណៈ​ដែល​យើង​កំពុងតែ​សម្រប​ខ្លួន​ទៅ​នឹង​ប្រក្រតី​ភាព​តាម​គន្លង​ថ្មី​នេះ​ ​។​

និន្នាការ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​នោះ​គឺ​ ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​អាជីវកម្ម​ឲ្យទៅ​ជា​ពាណិជ្ជកម្ម​ឌី​ជី​ថល​។​ ​អតិថិជន​ជាច្រើន​ ​មិនថា​ជា​អ្នក​ជំនាន់​ថ្មី​ ​ឬ​ជំនាន់​ចាស់​នោះ​ទេ​ ​បាន​ងាក​មក​ជ្រើសរើស​វិធី​សា​ស្រ្ត​ថ្មីៗ​ក្នុង​ការ​ទិញ​ទំនិញ​តាម​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​ ​e​Commerce​ ​ការ​ទូទាត់​ដោយ​មិន​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ ​ដូចជា​ប្រើ​បច្ចេកវិទ្យា​ ​contact​less​ ​និង​វិធី​សា​ស្រ្ត​ផ្សេងៗ​ទៀត​ ​សម្រាប់​តម្រូវ​ការ​ប្រចាំថ្ងៃ​ក្នុង​ការ​ទិញ​ម្ហូបអាហារ​ ​និង​គ្រឿងទេស​ជាដើម​ ​។​
​ដូច្នេះ​សម្រាប់​ម្ចាស់​អាជីវកម្ម​ក៏​ទាមទារ​ឱ្យ​ដើរទា​ន់​ភាព​ប​ម្រែ​ប​ម្រួ​ល​នេះ​ផង​ដែរ​ ​។​ ​គ្មាន​នរណា​ម្នាក់​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការផ្លាស់ប្តូរ​ទាំងនេះ​ទេ​ ​ជាពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ​ជំងឺរាតត្បាត​មួយ​នេះ​បាន​រំខាន​ដល់​សុខ​មាល​ភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​ ​។​ ​ជា​ការពិត​ណាស់​ ​គោលការណ៍​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សម្រាប់​អាជីវកម្ម​ ​ដែល​មិនមែន​ជា​តំរូវ​ការចាំបាច់​របស់​អតិថិជន​ ​និង​គោលការណ៍​ណែនាំ​ស្តីពី​ការ​អនុវត្ត​គ​ម្លា​ត​សង្គម​ ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិ​ស​័​យ​មួយ​នេះ​ ​។​ ​នៅ​ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ​ ​អាជីវកម្ម​ខ្នាត​តូច​ជាច្រើន​ ​បាន​បង្ហាញ​ពី​ភាព​ធន់​លើ​ការ​រង​ការ​ប៉ះទង្គិច​ ​និង​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ ​។​

ចាប់តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ប្រមាណ​ជាង​ ​២​ ​ភាគ​ ​៣​ (​ស្មើនឹង​ ​៦​៧​%) ​នៃ​អាជីវកម្ម​ខ្នាត​តូច​បាន​ព្យាយាម​រក​វិធី​សា​ស្រ្ត​ថ្មី​មួយ​ ​ដើម្បី​រក្សា​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​អាចប​ន្ត​សកម្មភាព​ទៅមុខ​បាន​ ​។​ ​ច្រើនជាង​មួយ​ភាគ​បួន​ (​ស្មើនឹង​ ​២​៨​%) ​បាន​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទៅ​រក​អតិថិជន​គោលដៅ​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​ប្រមាណ​ ​២​៧​% ​បាន​ដាក់​លក់​ផលិតផល​ ​ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​២​០​ភាគរយ​ ​បាន​អនុញ្ញាត​ឱ្យ​អតិថិជន​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ ​contact​less​ ​ក៏ដូចជា​ប្រើប្រាស់​ការ​ទូទាត់​តាមរយៈ​ទូរស័ព្ទ​ដៃ​ ​ឬ​ប្រើ​បច្ចេកវិទ្យា​យ​កកាត​ទៅ​ប៉ះ​ដើម្បី​ទូទាត់ប្រាក់​ ​Tap​ ​to​ ​Phone​ ​សម្រាប់​ការ​ទូទាត់​ការ​​​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​ ( ​ប្រមាណ​២​០​%)[1] ​ជាដើម​ ​។​
​អត្ថប្រយោជន៍​នៃ​ការ​ទូទាត់​តាម​បែប​ឌី​ជី​ថល​ ​គឺ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​
​ខណៈ​ពេល​ដែល​វិធី​សា​ស្រ្ត​ទូទាត់​តាមវិធី​មុន​ ​ដូចជា​មូលប្បទានប័ត្រ​បាន​សម្រាល​បន្ទុក​បណ្តោះអាសន្ន​មួយ​ចំនួន​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​ទាក់ទង​នឹង​ការ​រក្សា​ស​ន្ទនិ​យ​ភាព​នៃ​សាច់ប្រាក់​ ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លំ​ហូរ​សាច់ប្រាក់​។​ ​ប៉ុន្តែ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​មូលប្បទានប័ត្រ​ ​និង​សាច់ប្រាក់​បាន​ចាប់ផ្តើម​ក្លាយ​ជា​ភាព​រអាក់រអួល​ ​ដោយសារ​គោលការណ៍​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​សម្រាប់​អាជីវកម្ម​ដែល​មិនមែន​ជា​តំរូវ​ការចាំបាច់​ ​នោះ​មានន័យ​ថា​ ​អ្នក​លក់​ ​និង​អ្នកផ្គត់ផ្គង់​ ​មិន​អាច​ធ្វើដំណើរ​ទៅ​ធនាគារ​បាន​នោះ​ទេ​ ​ដែល​ជាហេតុ​នាំ​ឱ្យ​មានការ​ពន្យារពេល​ក្នុង​ការ​ទូទាត់ប្រាក់ ​។​

ម៉្យាងវិញទៀត​ ​អត្ថប្រយោជន៍​នៃ​ការ​ទូទាត់ប្រាក់​តាមរយៈ​ឌី​ជី​ថល​ត្រូវ​បាន​បង្ហាញ​កាន់តែ​ច្បាស់​នៅ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​គ្រប់គ្រង​ឬ​ ​កាន់​សាច់ប្រាក់​កើន​ឡើង​។​ ​នៅពេលដែល​អាជីវកម្ម​កាន់តែ​ច្រើន​ជ្រើសរើស​យក​មធ្យោបាយ​ថ្មី​នៃ​ការ​ធ្វើការ​ពី​ចម្ងាយ​ ​ការ​ទូទាត់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌី​ជី​ថល​ ​ជួយ​សម្រួល​ដល់​អ្នកផ្គត់ផ្គង់​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ ​អាច​ធ្វើការ​ទូទាត់ប្រាក់​បាន​ទាន់ពេល​វេលា​មិនថា​ពួកគេ​ស្ថិតនៅ​ទីណា​នោះ​ទេ​។​
​ការយល់​ខុស​អំពី​ប័ណ្ណ​ទូទាត់​អាជីវកម្ម​
​ស្រប​ពេល​ដែល​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​បន្ត​រីក​ចម្រើន​ ​ក្រុមហ៊ុន​តូច​ៗ​ជាច្រើន​កំពុង​រង​សម្ពាធ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​នូវ​ប្រសិទ្ធិភាព​ប្រតិបត្តិការ​ដើម្បី​សម្រេច​បាន​នូវ​ការ​សន្សំ​ថ្លៃ​ដើម​ ​និង​ជួយ​សម្រួល​ដល់​ការពង្រីក​អាជីវកម្ម​។​ ​ជា​ផ្នែក​មួយ​នៃ​ចំ​នុ​ច​នេះ​ ​បណ្តា​អាជីវកម្ម​ចាំបាច់​ត្រូវ​ចាប់ផ្តើម​ដាក់បញ្ចូល​ដំណោះស្រាយ​ទូទាត់​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​។​ ​ឌី​ជី​ថល​នី​យ​កម្ម​តាមរយៈ​ការប្រើប្រាស់​ ​Visa​ ​កាត​សម្រាប់​អាជីវកម្ម​ ​អាច​ជួយ​ឱ្យ​បណ្តា​អាជីវកម្ម​បែងចែក​ ​និង​ចាត់ចែង​ការ​ចំណាយ​យ៉ាង​ឆាប់រហ័ស​ ​ដែល​អាច​ឱ្យ​អាជីវកម្ម​ទាំងនោះ​កំណត់​តំបន់​អាជីវកម្ម​ដែល​ចំណាយ​ច្រើន​ឬ​គ្មាន​ប្រសិទ្ធ​ភាព​។​
​កាត​ទូទាត់​សម្រាប់​អាជីវកម្ម​ ​នឹង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ខ្នាត​តូច​ ​អាច​សម្រេច​បាន​នូវ​ដំណើរការ​ទូទាត់​យ៉ាង​មានប្រសិទ្ធិភាព​ ​ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ក៏​អាច​ទទួល​បានការ​ផ្តល់​ជូន​ពិសេស​ដូចជា​ការ​ទទួល​បាន​សាច់ប្រាក់​ត្រឡប់មកវិញ​ ​និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ផង​ដែរ​។​ ​សំខាន់​ជាង​នេះ​ទៅទៀត​ ​Visa​ ​កាត​សម្រាប់​អាជីវកម្ម​ ​អាច​ព​ន្យា​ពេល​សង​ត្រលប់​ឥណទាន​រហូតដល់​ ​៥​៥​ថ្ងៃ​ ​ដោយ​គ្មាន​ការប្រាក់​ ​ដែល​ជួយ​ធ្វើ​ឱ្យ​លំ​ហូរ​សាច់ប្រាក់​របស់​អាជីវកម្ម​ខ្នាត​តូច​ ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ ​។​

កង្វល់​ចំបង​មួយ​ដែល​យើង​បានឮ​ជា​ញឹកញាប់​ ​គឺ​កង្វះ​ការ​ទទួលយក​កាត​ ​ពី​អ្នកផ្គត់ផ្គង់​ s​up​p​lie​r ​ប៉ុន្តែ​យើង​ជឿជាក់​ថា​បញ្ហា​នេះ​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ ​ដោយសារតែ​កាលៈទេសៈ​ដែល​បង្កឡើង​ដោយ​ជំងឺរាតត្បាត​នា​ពេល​បច្ចុប្បន្ន​។​ ​ដំណោះស្រាយ​ទូទាត់ប្រាក់​តាមរយៈ​ ​Visa​ ​កាត​ (​Visa​ ​Business​ ​Payment​ ​Solution​s ​Provider​s ​ហៅ​កាត់​ថា​ B​P​S​P​) ​អាច​ជួយ​ពង្រីក​វិសាលភាព​របស់​ការ​ទូទាត់​ជា​លក្ខណៈ​អាជីវកម្ម​ B2B ​តាមរយៈ​ការ​ធ្វើ​បរិ​យា​ប​ន្ន​រវាង​អាជីវកម្ម​ខ្នាត​តូច​ ​និង​អ្នកផ្គត់ផ្គង់​ s​up​p​lie​r ​របស់​ពួកគេ​ ​ដោយ​ការ​ទូទាត់​នោះ​មាន​ភាព​ងាយស្រួល​ ​និង​មិន​ស្មុគ​ស្មាញ​។​
​ហើយ​តាមរយៈ​វិធី​ទូទាត់ប្រាក់​ក្នុង​វិ​ស័​យ​អាជីវកម្ម​ B2B ​នេះ​ដែរ​ ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​អាច​សន្សំសំចៃ​ពេលវេលា​ ​សម្រាប់​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ទូទាត់​បញ្ជី​ ​ឬ​ពេលទំនេរ​ផ្ទាល់ខ្លួន ​។​
​ការ​សម្រប​ខ្លួន​ដើម្បី​អាចប​ន្ត​អាជីវកម្ម​ក្រៅពី​ការ​សម្រប​ខ្លួន​ជាមួយនឹង​មធ្យោបាយ​ថ្មីៗ​ក្នុង​ការ​បង់​ប្រាក់​ ​និង​ទទួល​ប្រាក់​ ​អាជីវកម្ម​ខ្នាត​តូច​ក៏​ត្រូវ​ពិចារណា​ឡើងវិញ​ពី​វិធីសាស្ត្រ​ដែល​ពួកគាត់​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផង​ដែរ​។​ ​គុណសម្បត្តិ​នៃ​ ​Visa​ ​កាត​សម្រាប់​អាជីវកម្ម​ ​គឺ​លើស​ពី​ការ​ទូទាត់​ ​ពោល​គឺ​វា​ផ្តល់​នូវ​មធ្យោបាយ​ ​និង​ដំណោះស្រាយ​បន្ថែម​ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​រចនា​ស​ម្ព័ន្ធ​ផ្សេងៗ​ដែល​មាននៅ​ក្នុង​អាជីវកម្ម​របស់​ពួកគេ ​។​
​អាជីវកម្ម​ខ្នាត​តូច​អាច​បង្កើន​ផលិតភាព​របស់​ពួកគេ​ជាមួយនឹង​ឧបករណ៍​ឌី​ជី​ថល​ (​ឧទាហរណ៍​ ​G​ ​Suite​ ​និង​ ​Micro​soft​ ​Office​) ​នឹង​អាច​ចូល​ទៅកាន់​ទម្រង់​គណនេយ្យ​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ ​cloud​ ​accounting​ ​platform​s (​ឧទាហរណ៍​ X​e​ro ​និង​ ​Sage​ ​ជាដើម​) ​ដែល​កម្មវិធី​ទាំងអស់​នេះ​ ​មាន​ភ្ជាប់​មក​ជាមួយ​ ​Visa​ ​កាត​សម្រាប់​អាជីវកម្ម​រួចជាស្រេច​។​ ​តាមរយៈ​ ​Visa​ ​កាត​សម្រាប់​អាជីវកម្ម​ ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​ក៏​អាច​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ដល់​អតិថិជន​របស់​ខ្លួន​នៅ​លើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​ ​ដូចជា​ ​Shop​if​y​, ​Bout​i​r ​និង​ ​Big​Commerce​ ​បាន​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ ​អាច​បង្កើន​ជំនាញ​របស់​ពួកគេ​ ​ដោយ​ចូល​ទៅកាន់​វគ្គសិក្សា​ ​Link​e​dIn​ ​Learning​ ​និង​ ​H​BR ​Ascend​ ​ក៏ដូចជា​វេទិកា​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ ​Goo​g​l​e​ ​A​d​s ​ដើម្បី​កំណត់​អត្តសញ្ញាណ​ ​នឹង​ទទួលយក​អតិថិជន​ថ្មីៗ​តាម​អ៊ិ​ន​ធើ​ណែ​ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

​អ្នកស្រី​ ​ជុំ​ ម៉ូ​នី​កា​ ​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ ​Visa​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​៖​ “​សម្រាប់​ ​Visa​ ​យើង​ផ្តោត​លើ​ការ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​អាច​ត្រឡប់មក​ប្រកបរបរ​អាជីវកម្ម​របស់​ខ្លួន​ឡើងវិញ​ដោយ​ជោគជ័យ​ពីព្រោះ​ថា​ពួកគេ​ជា​ច​លក​រ​សំខាន់​ក្នុង​ការ​ជ​ម្រុ​ញ​ដល់​ការ​ស្តារ​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​។​ ​ហេតុដូច្នេះហើយ​ទើប​យើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច​ចំនួន​១​០​លាន​កន្លែងនៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​បន្ទាប់ពី​មានការ​រីក​រាលដាល​នៃ​ជំងឺរាតត្បាត​នេះ​ ​ហើយ​យើង​ក៏បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ ​Practical​ ​Business​ ​Skill​s ​ដែល​ជា​កម្មវិធី​ប្រមូលផ្ដុំ​ ​នូវ​មធ្យោបាយ​និង​ដំណោះស្រាយ​សម្រាប់​ការ​គ្រប់គ្រង​អាជីវកម្ម​ ​ក៏ដូចជា​ការពង្រីក​អាជីវកម្ម​ខ្នាត​តូច​ ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​មានការ​រីក​លូតលាស់​នៅ​ក្នុង​វិ​ស​័​យ​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​នៅ​ពេល​ពាណិជ្ជកម្ម​ឌី​ជី​ថល​បាន​ចាក់គ្រឹះ​កាន់តែ​ជ្រៅ​នៅ​ក្នុង​រប​ទ​ជីវិត​របស់យើង​គ្រប់គ្នា​ ​ក្រុមហ៊ុន​ ​Visa​ ​ប្តេជ្ញា​ចិត្តនឹង​បន្ត​ធ្វើការ​ជាមួយ​អាជីវកម្ម​ខ្នាត​តូច​ ​ក្នុង​ការ​ផ្សារភ្ជាប់​ពួកគេ​ទៅ​នឹង​បណ្តាញ​សកល​របស់​ ​Visa​ ​ព្រមទាំង​បន្ត​ជួយ​គាំទ្រ​ពួកគេ​ ​បន្ថែម​ពីលើ​តួនាទី​ជា​ប្រតិបត្តិ​ករ​ទូទាត់​ ​ដើម្បី​ធានា​ថា​ពួកគេ​អាច​ជោគជ័យ​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ឌី​ជី​ថល​” ​។​
​ឯកសារ​យោង​
[1] ​ការសិក្សា​ស្ទង់មតិ​លើ​ប្រធាន​បទ​ ​ការ​ឆ្ពោះទៅ​រក​អាជីវកម្ម​ ​របស់​ក្រុមហ៊ុន​ ​Visa​ ​ត្រូវ​បាន​សិក្សា​រ​ស្រាវជ្រាវ​ដោយ​ ​Wake​field​ ​Research​ ​នៅចន្លោះ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​រហូតដល់​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​០​ ​ក្នុងចំណោម​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ចំនួន​ ​២​៥​០​ ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​និ​យោ​ជិ​ក​ចំនួន​ ​១​០​០​នាក់​ ​ឬ​ ​តិច​ជាង​នេះ​ ​នៅ​ប្រទេស​ប្រេស៊ីល​ ​កាណាដា​ ​អាល្លឺម៉ង់​ ​ទីក្រុង​ហុងកុង​ ​ប្រទេស​អៀ​រ​ឡង់​ រុស្ស៊ី សឹង្ហ​បុរី​ ​ស​ព័ន្ធ​អា​រ៉ាប់​រួម​ ​ម្យ៉ាង​វិញទៀត​ ​Wake​field​ ​Research​ ​ក៏បាន​ធ្វើ​ការស្រាវជ្រាវ​ផ្សេងគ្នា​មួយទៀត​ផង​ដែរ​ទៅលើ​ផ្នែក​អតិថិជន​ ​ត្រូវ​បាន​ធ្វើឡើង​នៅចន្លោះ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី​ ​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ក្នុងចំណោម​មនុស្ស​ពេញវ័យ​ចំនួន​ ​១​,​០​០​០​ ​នាក់​នៅ​សហរដ្ឋអាមេរិក​ ​និង​មនុស្ស​ពេញវ័យ​ ​៥​០​០​ ​នាក់​ ​នៅ​ប្រទេស​ប្រេស៊ីល​ ​កាណាដា​ ​អាល្លឺម៉ង់​ ​ទីក្រុង​ហុងកុង​ ​ប្រទេស​អៀ​រ​ឡង់​ រុស្ស៊ី សឹង្ហ​បូរី​ ​និង​ ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​។​ ​ទិន្នន័យ​ពី​ការស្រាវជ្រាវ​ស្ទង់មតិ​ទាំងនោះ​ត្រូវ​បាន​ធ្វើការ​វាយ​តម្លៃ​ ​ដើម្បី​ធានា​ឱ្យ​មាន​អំណះអំណាង​ត្រឹមត្រូវ​ ​សម្រាប់​តំណាង​ឱ្យ​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ឆ្នាំ​ឡើង​ទៅ​ ​នៅ​ក្នុង​ទី​ផ្សារ​នីមួយៗ​ ​។​
​តំណ​ភ្ជាប់​សម្រាប់​ឯកសារ​យោង​៖​
​h​t​t​p​s://​us​a​.​visa​.​co​m​/​dam​/​V​CO​M​/​g​l​ob​a​l​/​run​-​your​-​business​/​document​s/​visa​-​back​-​to​-​business​-​study​.​p​d​f​
​h​t​t​p​s://​w​w​w​.​practical​business​skill​s.or​g​/
​h​t​t​p​s://​e​n.​p​rn​asia​.​co​m​/​release​s/​a​p​a​c/10-​million​-​asia​-​pacific​-​small​-​business​e​s-​to​-​participate​-​in​-​visa​-s-​g​l​ob​a​l​-​program​-​to​-​spur​-​recovery​-​through​-​digital​-​commerce​-283338.s​h​t​m​l

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner