សង្ស័យថាករណីឃាតកម្ម បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខអាកសម្លាប់ប្លន់យកទ្រពសម្បត្តិ ហើយយកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង

ភ្នំពេញ៖ សង្ស័យថាជាករណីឃាតកម្ម បុរសម្នាក់ ដែលគេស្គាល់ថា ជានាក់បើកហាងលក់បាយ ត្រូវបានជនមិនស្គាល់មុខវាយប្លន់យកទ្រពសម្បត្តិ រួចអាកសម្លាប់យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង បង្កការឲ្យមានភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ត្រង់ចំណុចជិតរោងចក្រថៃហ្គ័រ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះ ឈ្មោះ សៅរ៍ ស្រឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបមើលការខុសត្រូវខាងគ្រឿងចក្រ

យោងតាមប្រភពព័ត៍មានពីបងប្រុសជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ​បានបាត់ចេញ​ពីផ្ទះ២ថ្ងៃទៅហើយ គាត់បានព្យាយាមដើរកដែរ តែរកមិនឃើញមិនដឹងដំណឹងសោះ ខណៈនៅវេលាម៉ោង៧ និង៤០នាទីយប់​ថ្ងៃទី១៣ ខែមីនានេះ ទើបបានប្រជាពលរដ្ធរស់នៅជិតកន្លែងកើតហេតុ មានសភាពធំក្លិនស្អុយរួចក៏នាំគ្នាចេញទៅមើល ក៏ស្រាប់តែឃើញសពជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតបាត់​ទៅហើយនៅក្នុងដីឡូត៍ ដោយសភាពស្នាមអាកដូចត្រូវគេ​សម្លាប់ចោល រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ឲ្យចុះមកពិនិត្យមើលជុំវិញកន្លែងកើតហេតុភ្លាមៗតែម្តង ហើយសមត្ថកិច្ចបានយកខ្សែហ៊ុមពទ្ធ័នៅជុំវិញសព។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែក​កុសលវិច្ច័យឲ្យចុះមកពិនិត្យមើល តើបុរសនេះ ត្រូវបានគេសម្លាប់ចោលប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនឬក៏យ៉ាងណា។ ចំណែកឯ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ/ ឆៃហួត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner