សង្ស័យថាករណីឃាតកម្ម បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខអាកសម្លាប់ប្លន់យកទ្រពសម្បត្តិ ហើយយកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង

ភ្នំពេញ៖ សង្ស័យថាជាករណីឃាតកម្ម បុរសម្នាក់ ដែលគេស្គាល់ថា ជានាក់បើកហាងលក់បាយ ត្រូវបានជនមិនស្គាល់មុខវាយប្លន់យកទ្រពសម្បត្តិ រួចអាកសម្លាប់យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែង បង្កការឲ្យមានភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅជិតខាង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ត្រង់ចំណុចជិតរោងចក្រថៃហ្គ័រ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ សៅរ៍ ស្រឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបមើលការខុសត្រូវខាងគ្រឿងចក្រ

យោងតាមប្រភពព័ត៍មានពីបងប្រុសជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបាត់ចេញពីផ្ទះ២ថ្ងៃទៅហើយ គាត់បានព្យាយាមដើរកដែរ តែរកមិនឃើញមិនដឹងដំណឹងសោះ ខណៈនៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៣ ខែមីនានេះ ទើបបានប្រជាពលរដ្ធរស់នៅជិតកន្លែងកើតហេតុ មានសភាពធំក្លិនស្អុយរួចក៏នាំគ្នាចេញទៅមើល ក៏ស្រាប់តែឃើញសពជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅក្នុងដីឡូត៍ ដោយសភាពស្នាមអាកដូចត្រូវគេសម្លាប់ចោល រួចបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលជុំវិញកន្លែងកើតហេតុភ្លាមៗតែម្តង ហើយសមត្ថកិច្ចបានយកខ្សែហ៊ុមពទ្ធ័នៅជុំវិញសព។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញផ្នែកកុសលវិច្ច័យឲ្យចុះមកពិនិត្យមើល តើបុរសនេះ ត្រូវបានគេសម្លាប់ចោលប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនឬក៏យ៉ាងណា។ ចំណែកឯ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner