សារសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ មីនា ២០២១

អត្ថបទដោយ៖
AMS OneMinute

សារសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៥ មីនា៖

១. ការរៀបអាពាហ៍ពិពាហ៍បានបង្កហានិភ័យ ដូចជាករណីថ្មីៗនេះដែលកើតឡើងនៅខេត្តតាកែវ។

២. ស្នើសុំឱ្យអភិបាលរាជធានី/ខេត្តនីមួយៗពិចារណាការចេញបទបញ្ជាពីការបិទ ឬផ្អាកជាបណ្តោះអាសន្នការរៀបចំកម្មវិធីណាមួយ ក្នុងខេត្តរបស់ខ្លួន។ សិទ្ធិអំណាចបានផ្តល់ឱ្យហើយ នៅឡើយតែឯកឧត្តម លោកជំទាវចេះប្រើប្រាស់សិទ្ធិនោះរបៀបណាតែប៉ុណ្ណោះ។

៣. ស្នើសុំឱ្យប្រជាពលរដ្ឋធ្វើការសែនព្រេនក្នុងរង្វង់គ្រួសារសិន ចាំរៀបការតាមក្រោយ។

៤.ប្រពៃណីទំនៀមទម្លាប់របស់យើងមិនប្រកាន់នឹងរឿងរៀបអាពាហ៍ពិពាហ៍មុន ឬក្រោយទេ។ សូម្បីតែខ្លួនសម្តេចផ្ទាល់រៀបការជំនាន់ប៉ុលពត គ្មានលោក គ្មានអាចារ្យ គ្មានអ្នកដឹកដៃ គ្មានភ្លេង ក៏ប៉ុន្តែទីចុងបំផុត សម្តេចរស់នៅជាមួយភរិយា រហូតដល់កូនដល់ចៅ។ ដោយឡែក ពិធីខ្លះគគ្រឹកគគ្រេងមិនទាន់បានប៉ុន្មានខែ ប៉ុន្មានឆ្នាំផង ក៏លែងលះគ្នារួចស្រេចទៅហើយ។

សូមប្រជាពលរដ្ឋមេត្តាយោគយល់ពីទុក្ខលំបាកនេះ!

ads banner